Connect with us

តួឯកប្រុសក្នុងរឿង “គ្មានថ្ងៃបញ្ចប់” លោក អ៊ុន សិទ្ធា កាន់តែលេចធ្លោឡើងលើវិថីសិល្បៈ

មិនធម្មតាមែន លោក អ៊ុន សិទ្ធា អាចឆ្លងពីសម័យបូរាណទៅសម័យទំនើបបាន

ភ្នំពេញ៖ បុរសមុខស្រស់មានប្រជាប្រិយ សំបូរមន្តស្នេហ៍ លោក អ៊ុន សិទ្ធា បានធ្វើឱ្យទស្សនិកជនកាន់តែចាប់អាម្មណ៍ជាខ្លាំងទៅលើការសម្តែងរបស់លោកនៅក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN រឿង “គ្មានថ្ងៃបញ្ចប់” ដោយសារឈុតនៅក្នុងរឿងនេះធ្វើឱ្យទស្សនិកជនជក់ចិត្តខ្លាំង ជាមួយការឆ្លងសម័យកាលបុរាណទៅសម័យថ្មីមួយទៀត។

ក្នុងការថតរឿងភាគ “គ្មានថ្ងៃបញ្ចប់” លោក អ៊ុន សិទ្ធា បានធ្វើបទសម្ភាសជាមួយកម្មវិធី “រាត្រីកម្សាន្ត” បាននិយាយថា “ការថតវាពិតជាមានការលំបាកខ្លាំងមែន ជាពិសេសត្រង់ឈុតនៅលើកោះតែពីរនាក់តួស្រី គឺមានផលលំបាកណាស់ ពីព្រោះពេលកំពុងថតមានភ្លៀងធ្លាក់តែគាត់ និងក្រុមការងារនៅតែធ្វើបានល្អ មួយទៀតត្រង់ឈុតលោតចូលក្នុងទឹកសមុទ្រទៅជួយតួស្រីក៏មានការលំបាកផងដែរ”។

បន្ទាប់ពីការថតរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN រឿង “គ្មានថ្ងៃបញ្ចប់” ដោយជោគជ័យមក លោក អ៊ុន សិទ្ធា កាន់តែមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ទស្សនិកជនដែលបានទស្សនានៅខ្សែភាពយន្តរឿងភាគមួយនេះ។ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយនៅរឿងភាគ “គ្មានថ្ងៃបញ្ចប់” រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់ ដល់ម៉ោង ៨យប់៕

    

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.