Connect with us

ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក

ប្រយ័ត្ន! ក្មេងជំទង់រាប់សិបនាក់ ចូលដេកពេទ្យ ក្រោយជក់បារីអេឡិចត្រូនិក

បារីអេឡិចត្រូនិក ជារបស់ថ្មី ដែលក្មេងជំទង់ និងយុវជនជំនាន់ថ្មីមួយចំនួន បានជក់ ស្រូបផ្សែង ដែលមានក្លិនជាច្រើនរសជាតិ ហើយនៅស្រុកខ្មែរយើង ក៏មានការជក់បារីប្រភេទនេះដែរ។ តែសូមប្រយ័ត្ន ព្រោះបារីអេឡិចត្រូនិកនេះ បានធ្វើឲ្យក្មេងជំទង់អាមេរិក រាប់សិបនាក់ កើតជំងឺសួត ត្រូវដេកពេទ្យ នៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

ក្រសួងសុខាភិបាលអាមេរិក បញ្ជាក់ថា ករណីកើតជំងឺសួតនេះ មាន ៣០ករណី បានកើតឡើងនៅក្នុងរដ្ឋចំនួន ៣ គឺរដ្ឋ Illinois, Minnesota និង Wisconsin។ អ្នកជំងឺទាំងនោះ មានអាការៈក្អក ដង្ហើមខ្លី វិលមុខ និងអស់កម្លាំង។ ពេលនេះ ក្រសួងសុខាភិបាលអាមេរិក កំពុងស៊ើបអង្កេតលើបញ្ហាកើតជំងឺសួតនេះ ចំនួន ២២ករណី ដែលពាក់ព័ន្ធការជក់ផលិតផលបារីអេឡិកត្រូនិកមានសារធាតុកញ្ឆា។
អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើម របស់នាយកដ្ឋានសុខាភិបាលរដ្ឋ Wisconsin បញ្ជាក់ថា ក្រោយសាកសួរអ្នកជំងឺ ការជក់បារីអេឡិចត្រូនិក ជាកត្ដាមួយគត់ ដែលពួកគេមានរួមគ្នា ប៉ុន្ដែលោកកំពុងព្យាយាមស៊ើបអង្កេតបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។
ការជក់បារីអេឡិចត្រូនិក កើនឡើងយ៉ាងខ្លាំងក្នុងចំណោមក្មេងជំទង់អាមេរិក ដោយក្មេងរៀននៅតាមវិទ្យាល័យ ៣,៦លាននាក់ ជក់បារីនេះ នៅឆ្នាំ២០១៨ កើនឡើងប្រមាណ ១,៥លាននាក់ បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអាមេរិក (CDC)។៕

ប្រភព៖ Hello Krupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.