Connect with us

ទោះបាក់ឌុបឆ្នាំនេះមិនមានអ្នកសង្កេតការណ៍ ACU ក៏ការរឹតបន្តឹងនៅតែមានដូចឆ្នាំមុនៗដែរ(មានវីដេអូ)

នៅតែរឹតបន្តឹងដដែល(មានវីដេអូ)

ភ្នំពេញ៖ សម្រាប់ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា បានបង្កើនជំនួយការអប្បមាទជាង២០០០នាក់ដើម្បីសង្កេតការណ៍ ចំណែកឯក្រុមសង្កេតការ របស់អង្គភាពប្រឆាំងរលួយ (ACU) នឹងមិនប្រចាំការដូចឆ្នាំមុនៗនោះឡើយ ប៉ុន្តែពួកគេនៅតែចូលរួមតាមដានសកម្មភាពដដែលដោយការដើរសង្កេត និង ចាំឆ្មក់ពីក្រៅបន្ទប់វិញ។

រយៈពេល៥ឆ្នាំមកហើយដែលកំណែទម្រង់ការប្រឡងថ្នាក់បាក់ឌុបបានរឹតបន្តឹងដែលវិធានការនេះបានធ្វើឱ្យសិស្សមានភាពមមាញឹកនឹងការសិក្សាជាខ្លាំងព្រោះកាលពីឆ្នាំទី១នៃការចាប់ផ្តើមវិធានការមួយនេះគឺមានសិស្សចំនួនតែ១១នាក់ប៉ុណ្ណោះដែលបាននិទ្ទេស A ដែលភាគច្រើនជាសិស្សក្រីក្រនៅតាមជនបទ ហើយគោលការណ៍នេះចាប់អនុវត្តជាបន្តរហូតដល់សិស្សជាង៤០០នាក់ទទួលបាននិទ្ទេស A ចាប់ពីឆ្នាំបន្ទាប់ ហើយសិស្សក៏មានការកើនឡើងរហូតដល់១សែន២ម៉ឺននាក់ និង មាន២០២មណ្ឌល។ បន្ថែមពីនោះផងដែរក៏មានការបង្កើតអនុកម្មការបច្ចេកវិទ្យាក្នុងការរៀបចំប្រព័ន្ធកុំព្យូទ័រថ្មីដែលមានបញ្ចូលសាលាកបត្រចូលក្នុងប្រព័ន្ធកុំព្យូទ័រ និង រៀបចំនិតិវិធីដើម្បីពិនិត្យឱ្យបានច្បាស់លាស់រាល់ពិន្ទុរបស់សិស្សនីមួយៗដើម្បីកុំឱ្យមានការភាន់ច្រឡំទៀត។

ទាក់ទិននឹងបុគ្គលដែលឱ្យអ្នកផ្សេងប្រឡងជំនួសនឹងត្រូវព្យួរឈ្មោះមិនឱ្យប្រឡងរយៈពេល១ឆ្នាំ រីឯបុគ្គលដែលចូលប្រឡងជំនួសគេនឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ចំណែកឯគ្រូ ឬ បុគ្គលិកណាដែលចូលរួមជួយសិស្សដោយការសូកប៉ាន់ជាប្រាក់កាក់នឹងត្រូវបញ្ឈប់ពីការងារ។ ក្នុងកំណែទម្រង់រឹតបន្តឹងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរដ្ឋាភិបាលដែលផលប្រយោជន៍ជាធំនោះគឺឱ្យសិស្សប្រឹងប្រែងរៀនសូត្រ និង ធនធានមនុស្សមានគុណភាពពិតប្រាកដ៕

 

សូមទស្សនាវីដេអូ៖

ប្រភព CNC

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.