Connect with us

ព្យាករណ៍ EPL ៖ ManCity ទល់នឹង Tottenham Hotspur សប្ដាហ៍ទី២

ព្យាករណ៍ EPL ៖ ManCity ទល់នឹង Tottenham Hotspur សប្ដាហ៍ទី២

អង់គ្លេស៖ Manchester City នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur សម្រាប់ជំនួបសប្ដាហ៍ទី២ ក្របខណ្ឌ Premier League រដូវកាល ២០១៩-២០ នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១:៣០ នាទីយប់ (ម៉ោងនៅកម្ពុជា) ។

ប្រកួតសប្ដាហ៍ទី១ របស់ក្រុមទាំងពីរ៖

-West Ham ០-៥ Man City

-Tottenham Hotspur ៣-១ Aston Villa

កីឡាករ ដែលអាចជាប់ជម្រើស១១នាក់៖

-Man City (អ្នកចាំទី៖ Ederson; ខ្សែការពារ៖ Walker, Stones, Laporte, Zinchenko; ខ្សែបម្រើ៖ De Bruyne, Rodri, David Silva; ខ្សែប្រយុទ្ធ៖ Mahrez, Jesus, Sterling)។

-Spurs (អ្នកចាំទី៖ Lloris; ខ្សែការពារ៖ Walker-Peters, Alderweireld, Vertonghen, Rose; ខ្សែបម្រើ៖ Ndombele, Winks, Sissoko; Eriksen, Moura; ខ្សែប្រយុទ្ធ៖ Kane) ។

កីឡាករអវត្តមាន៖

-Man City៖ Mendy (របួសជង្គង់) និង Sane (របួសជង្គង់)

-Spurs៖ Alli (របួសភ្លៅ), Foyth (របួសកជើង), Sessegnon (របួសភ្លៅ) និង Son Heung-Min (កាតក្រហម)។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

Man City បានយកឈ្នះ Spurs ៤លើក និងចាញ់ ១លើក

-Man City ១-០ Spurs (២០ មេសា ២០១៩ កម្មវិធី EPL)

-Man City ៤-៣ Spurs (១៨ មេសា ២០១៩ កម្មវិធី UCL)

-Spurs ១-០ Man City (១០ មេសា ២០១៩ កម្មវិធី UCL)

-Spurs ០-១ Man City (៣០ តុលា ២០១៨ កម្មវិធី EPL)

-Spurs ១-៣ Man City (១៥ មេសា ២០១៨ កម្មវិធី EPL)

ការជួបគ្នាស្អែកនេះ ជាជំនួបលើកទី ១៦០ រវាងក្រុមទាំងពីរ ក្នុងនោះ Man City ឈ្នះ៦៣លើក ខណៈ Spurs ឈ្នះ ៦១លើក។

ការទស្សន៍ទាយរបស់ MyTV Plus ៖ Man City ៣-១ Spurs ។

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.