Connect with us

មិនបាច់ចំណាយលុយច្រើន ក៏អាចជិះទៅមុខបានដែរ(មានវីដេអូ)

នៅសុខៗ អ្នកនាង ទូច ស្រីល័ក្ខ ប្រម៉ូដឡានសាកថ្មដែលខ្លួនកំពុងជិះ(មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស៊ិចស៊ីបែបស្ទីលអឺរ៉ុប អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើរឿងមួយឱ្យប្រិយមិត្តចាប់អារម្មណ៍ ត្រង់អ្នកនាងបានប្រម៉ូដឡានដ៏ស្រស់ស្អាត ដោយមិនចាំបាច់ចំណាយថវិកាច្រើននោះឡើយ គ្រាន់តែសាកថ្មក៏ជិះបានដែរ។

អ្នកនាង ទូច ស្រីល័ក្ខ ជាតារាចម្រៀងផង ជាតារាម៉ូឌែលផង ទោះជាអ្នកនាងមានប្តីរួចក៏ដោយតែសម្ផស្សរបស់អ្នកនាងនៅតែស្រស់ស្អាត ហើយអ្នកនាងក៏ទើបតែចេញនៅបទចម្រៀង Original Song ផងដែរ។ ប៉ុន្តែអ្វីដែលគួឱ្យភ្ញាក់ផ្អើលនោះគឺអ្នកនាង បែរជាមកជិះឡានដ៏តូច ពណ៌ឆើត ហើយមិនបាច់ចាក់សាំង ចាក់ម៉ាស៊ូតដូចឡានទំនើបៗនោះទេ គ្រាន់តែសាកថ្មក៏អាចជិះបានដូចគ្នា ហើយនិយាយតម្លៃវិញក៏មិនថ្លៃដូចឡានសម័យថ្មីដែរ វាតូចមែនតែជិះទៅណាពិតជាងាយស្រួលក្នុងការធ្វើដំណើរ។

ក្រោយពីបានឃើញអ្នកនាង ទូច ស្រីល័ក្ខ ប្រូម៉ូដឡានសាកថ្មនេះមក ក៏មានប្រិយមិត្តជាច្រើនបាន Comment សួរអ្នកនាងដែរពីតម្លៃរបស់រថយន្តមួយគ្រឿងនេះ តែក៏មិនឃើញអ្នកបង្ហើបពីតម្លៃនៅឡើយនោះទេ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.