Connect with us

អតីតចំណតរថយន្ត មុខប្រាសាទអង្គរ នឹងប្រែមុខមាត់ជាកន្លែងថ្មីមួយ

អតីតចំណតរថយន្ត មុខប្រាសាទអង្គរ នឹងប្រែមុខមាត់ជាកន្លែងថ្មីមួយ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញ ជុំវិញបរិវេណនេះ ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

បច្ចុប្បន្ន ការងារនេះបានដំណើរការជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរជាតិអប្សរា កំពុងធ្វើការកាយប្រភេទដីរឹង មានក្រួស ចេញពីទីតាំងខាងលើ ដោយជំនួសមកវិញនូវប្រភេទដីជីជាតិអាចដាំដុះបាន។ ការរៀបចំនេះ គឺជាផ្នែកមួយនៃផែនការរួមក្នុងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ នៅមុនប្រាសាទអង្គរវត្ត ដោយក្នុងនោះមានការដាំស្មៅ ដាំដើមឈើឡើងវិញ និងរៀបចំជាចំណតឱ្យបានត្រឹមត្រូវ ស្របទៅតាមលំហូរនៃយានយន្តនិងការចរាចរណ៍របស់ភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.