Connect with us

ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមកដល់ សុខ ពិសី មានសារជូនពរប្អូនៗ

កញ្ញា សុខ ពិសី ជូនពរប្អូនៗប្រឡងជាប់ទាំងអស់គ្នា

ភ្នំពេញ៖ ថ្ងៃពិសេសសម្រាប់ប្អូនៗ ហើយក៏ជាថ្ងៃមួយដ៏តឹងតែងក្នុងចិត្តរបស់ប្អូនៗ ព្រោះជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលយុវជនសិស្សានុសិស្សរង់ចាំអស់រយៈពេល១២ឆ្នាំ ហើយក៏ជាក្តីសង្ឃឹមតែមួយគត់សម្រាប់អនាគតរបស់ប្អូនៗផងដែរ។

ក្នុងថ្ងៃដែលប្អូនៗប្រឡងចុងក្រោយនេះ ក៏ឃើញមានតារាចម្រៀង កញ្ញា សុខ ពិសី ក៏បានផ្ញើសារជូនពរប្អូនៗនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយនិយាយថា “បងសូមជូនពរប្អូនៗដែលប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃស្អែកនេះទទួលបានជោគជ័យទាំងអស់គ្នា😍ដោយក្តីស្រលាញ់ពីបង” នេះជាសារមួយដ៏មានអត្ថន័យទោះជាកញ្ញា សុខ ពិសី មិនមានអ្វីសម្រាប់ប្អូនៗក៏ដោយ។

ក្រោយពីមានពាក្យជូនពរប្អូនៗក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួចមកកញ្ញា សុខ ពិសី ក៏នឹងត្រៀមចេញនៅអាប៊ុមថ្មីជាច្រើន សុទ្ធសឹងតែជាបទពេញនិយមសម្រាប់មិត្តយុវវ័យផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.