Connect with us

ថៃ ត្រៀមសងសឹកនៅវគ្គជម្រុះពានរង្វាន់ U19 អាស៊ី នៅកម្ពុជា

ចាំពេលមកលេងនៅទីលានកម្ពុជាវិញ គាត់ថាដូចនៅវៀតណាមអត់?

ភ្នំពេញ៖ ក្រុមថៃ បានបញ្ចប់ភារកិច្ចរបស់ខ្លួន នៅក្នុងពានរង្វាន់កម្រិតអាស៊ាន AFF U18 Championship 2019 ដែលរៀបចំដោយម្ចាស់ផ្ទះវៀតណាម កាលពីពេលថ្មីៗនេះ ដោយមិនទទួលបានជោគជ័យឡើយ បន្ទាប់ពីធ្លាក់ត្រឹមវគ្គសន្សំពិន្ទុ។

លោកគ្រូបង្វឹកថៃ Issara Sritharo នឹងដឹកនាំក្រុមយុវជនដដែល មកកាន់ទឹកដីប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ វគ្គជម្រុះ ពានរង្វាន់ AFC U19 Championship 2019 ដែលជាពានកម្រិតទ្វីបអាស៊ី។

ក្រុម U18 ថៃ បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម U18 កម្ពុជា កាលពីវគ្គសន្សំពិន្ទុ ពូល B ពានរង្វាន់ AFF U18 Championship 2019 ដោយលទ្ធផល ៤-៣ ។ លទ្ធផលនេះ ចំពោះលោកគ្រូបង្វឹកថៃ Issara Sritharo ហាក់មិនមែនជាអ្វីដែលលោកចង់បានឡើយ ព្រោះលោកជឿថា កូនក្រុមរបស់គាត់ ធ្វើបានល្អជាងកម្ពុជា តែគ្មានសំណាង គួបផ្សំនឹងទីលានដែលមិនអំណោយផល។

សម្រាប់វគ្គជម្រុះ ពានរង្វាន់ AFC U19 Championship 2019 ដែលធ្វើឡើងនៅដើមខែវិច្ឆិកាខាងមុខ ថៃ នឹងត្រូវធ្វើការប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិ ដែលប្រើប្រាស់ស្មៅសិប្បនិម្មិត។ ដូច្នេះ លោក Issara អាចនឹងផ្ដល់ការហ្វឹកហាត់លើទីលានប្រភេទនេះ សម្រាប់កូនក្រុមដដែលរបស់គាត់ ដើម្បីត្រៀមលក្ខណៈសម្រាប់ជំនួបជាមួយម្ចាស់ផ្ទះ កម្ពុជា ដែលជាជំនួបសងសឹក ក៏ដូចជា ប៉ះក្រុមប៊្រុយណេ ម៉ាឡេស៊ី និង កោះម៉ារីអាណាភាគខាងជើង ផងដែរ។

សូមជម្រាបថា ថៃ នឹងជួបកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងការប្រកួតទី៣ ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.