Connect with us

វីរៈ និច បង្ហើបពីក្បួនសម្រាប់អ្នកចង់បានអារម្មណ៍ស្រស់ថ្លា

ចង់ឱ្យអារម្មណ៍ស្រស់ថ្លា គួតែធ្វើតាម កញ្ញា វីរៈ និច

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាឆ្ងល់ ថាហេតុអ្វីបានជាតារាចម្រៀងជាច្រើនដួងចូលចិត្តបរិភោគអាហារ និងផឹកកាហ្វេ នៅក្នុងអាងហែរទឹក តើវាមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព។ តារាចម្រៀងដ៏ស្រស់សោភាប្រចាំផលិតកម្ម “សាន់ដេ” កញ្ញា វីរៈ និច បានបង្ហើបពីអារម្មណ៍ក្នុងចិត្ត នៅពេលកញ្ញាបរិភោគអាហារនៅក្នុងអាងហែរទឹក “គឺធ្វើឱ្យអារម្មណ៍នៅក្នុងខ្លួនរបស់គាត់កាន់តែស្រស់ស្រាយ បំបាត់ភាពស្ត្រេសស្មុកស្មាញ សម្រស់កាន់តែស្រស់ស្អាត ហើយក៏សម្រួលដល់សុខភាពរបស់គាត់ផងដែរ”។

កញ្ញា វីរៈ និច ក្រោយបែកបាក់ជាមួយដៃគូរ នាយ ចឺម មកប្រិយមិត្តហាក់បីដូចជាមិនសូវឃើញកញ្ញាចេញនៅអាល់ប៊ុមចម្រៀងថ្មីៗ នៅក្នុងផលិតកម្ម “សាន់ដេឡើយ” តែកញ្ញាបែរជារវល់ជាមួយការស្ពតទៅវិញឱ្យក្រុមហ៊ុនផ្សេងទៅវិញ។ តារាចម្រៀងស្រីតូចច្រឡឹង សម្បូរមន្តស្នេហ៍ មួយរយៈដូចជាមិនសូវបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នោះទេ ចំពោះវិស័យសិល្បៈក៏ហាក់បីដូចជាធ្លាក់ចុះផងដែរ។ ចំពោះបទចម្រៀងរបស់ វីរៈ និច ទោះមិនចេញថ្មី ក៏កញ្ញាមិនចាប់អារម្មណ៍ផងដែរ តែគាត់ចាប់អារម្មណ៍ជាងគេគឺការស្ពតទៅវិញ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.