Connect with us

Coutinho ថា ចង់ឈ្នះពាន និង នៅជាមួយ Bayern យូរ ឆ្នាំជាងនៅ Barcelona

Coutinho ថា ចង់ឈ្នះពាន និង នៅជាមួយ Bayern យូរ ឆ្នាំជាងនៅ Barcelona

អាល្លឺម៉ង់៖ Bayern Munich បានចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Philippe Coutinho ពី Barcelona ក្នុងកិច្ចសន្យាខ្ចីជើង រយៈពេលមួយរដូវកាល ដែលរួមមានជម្រើសក្នុងការទិញ។

ក្នុងកិច្ចព្រមព្រៀងនោះ Bayern នឹងឲ្យ Barca ៧,៧៨លានអឺរ៉ូសម្រាប់ថ្លៃខ្ចីជើង និង ១២០លានអឺរ៉ូ បើសិនជាពួកគេចង់ទិញផ្ដាច់នៅចុងរដូវកាល។ ក្រុមយក្សរបស់អាល្លឺម៉ង់ក៏នឹងរ៉ាប់រងទាំងស្រុងលើថ្លៃពលកម្មរបស់ Coutinho អំឡុងពេលខ្ចីជើងនេះផងដែរ។

ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះបាននិយាយនៅក្នុងបទបង្ហាញជាផ្លូវការនៅទីក្រុង Munich ថា“ នៅក្នុងទីក្រុងបាសេឡូណាអ្វីៗជាច្រើនមិនបានប្រែដូចអ្វីដែលយើងបានគិតនោះទេ។ ខ្ញុំសង្ឃឹមថា នឹងស្នាក់នៅទីនេះយូរជាងនៅអេស៉្បាញ ហើយឈ្នះពានជាច្រើន។ អាវលេខ១០គឺជាទំនួលខុសត្រូវដ៏ធំ វាគឺជាលេខរបស់ Robben ខ្ញុំសង្ឃឹមថា នឹងធ្វើបានល្អឲ្យសក្ដិសមនឹងតម្លៃលេខនេះ”៕

រឿងនេះត្រូវបានគេជឿជាក់ថា Barcelona លក់ Coutinho ដើម្បីចុះហត្ថលេខាឡើងវិញនូវ Neymar ពី Paris St-Germain ដែលក្រុមយក្សបារាំងទាមទារដល់ទៅ ២២០លានអឺរ៉ូ ដែលជាតម្លៃពួកគេទិញកាលពីមុន៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.