Connect with us

Dembele រងរបួសទៀតហើយ របួសនេះនឹងត្រូវអវត្តមានរយៈពេលយូរ

Dembele រងរបួសទៀតហើយ របួសនេះនឹងត្រូវអវត្តមានរយៈពេលយូរ

អេស៉្បាញ៖ កីឡាករ Ousmane Dembele នឹងត្រូវអវត្តមានរយៈពេល ៥សប្តាហ៍ទៀត ដោយសារបញ្ហារបួសសរសៃពួរ។

Barcelona បានបញ្ជាក់ពីការរងរបួសកាលពីល្ងាចថ្ងៃច័ន្ទ ដោយបញ្ជាក់ថា ខ្សែប្រយុទ្ធរូបនេះត្រូវបានពេទ្យធ្វើរោគវិនិច្ឆ័យថា មានរបួសសរសៃពួរខាងឆ្វេង។ Dembele បានរងរបួសអំឡុងពេលការប្រកួតបើកឆាករដូវកាល LaLiga Santander របស់ Barcelona ទល់នឹងក្លិប Bilbao កាលពីយប់ថ្ងៃសុក្រ។

នេះជាការរងរបួសលើកទី ៦ ដែលកីឡាករបារាំងរូបនេះធ្លាប់មានតាំងពីបានផ្លាស់ទៅនៅទឹកដី Camp Nou កាលពីឆ្នាំ ២០១៧ និងបញ្ហាសាច់ដុំនេះជាលើកទី ៣ របស់គាត់។ ហើយជាលទ្ធផល Dembele លេងបានតែ ៦៦ ដងក្នុងចំណោមការប្រកួតទាំង ១២០ របស់ក្រុម Barcelona ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.