Connect with us

កុងត្រាថ្មីសម្រាប់ សុវត្ថិឌី ធីរិកា ជាមួយផលិតកម្ម “ថោន”

សុវត្ថិឌី ធីរិកា កាន់តែជោគជ័យជាមួយទ្រនំថ្មី ក្រោយចុះកុងត្រារួចមក

ភ្នំពេញ៖ តារាចម្រៀងតូចច្រឡឹង កញ្ញា សុវត្ថិឌី ធីរិកា កំពុងតែជោគជ័យនៅក្នុងវិស័យសិល្បៈ ក៏បានឆក់យកដួងចិត្តម្ចាស់ផលិតកម្មមួយចំនួន ឱ្យចាប់អារម្មណ៍លើកញ្ញា នៅទឹកដមសម្លេងរបស់គាត់។ យោងតាមគេហទំព័ររបស់អ្នកនិពន្ធបទភ្លេងរបស់ផលិកម្ម “ថោន” លោក ដា ភ្លេង ក៏បានបង្ហោះនៅសារអបអរដល់ កញ្ញា សុវត្ថិឌី ធីរិកា ដោយសរសេរថា “Welcome ប្អូនស្រី សុវត្ថិឌី ធារីកា coming soon” នេះជាតារាចម្រៀងទីពីរហើយបន្ទាប់ កញ្ញា បេប៊ី ពិធីការិនី CTN និង MYTV ដែលត្រូវបានផលិតកម្ម “ថោន” បានចុះកុងត្រាជាមួយ។

បន្ទាប់ពីកញ្ញា សុវត្ថិឌី ធីរិកា បានចុះកុងត្រារួចរាល់ជាមួយ “ថោន” មក យើងក៏សង្កេតឃើញថា ប្រិយមិត្តជាច្រើនដែលជាហ្វេនរបស់កញ្ញា បាននាំគ្នាអបអរសាទរដោយកញ្ញាបានរកឃើញនៅទ្រនំច្បាស់លាស់ ខណៈពីមុនកញ្ញាមិនទាន់មានផលិតកម្មច្រៀងនោះឡើយ។ តារាចម្រៀងបែប Cover Song ម្នាក់នេះហាក់បីដូចជាជោគជ័យខ្លាំងនៅក្នុងឆ្នាំ២០១៩នេះ ហើយក៏ទទួលបានការគាំទ្រជាច្រើនផងដែរ ពីសំណាក់ទស្សនិកជនដែលនិយមស្តាប់នៅបទចម្រៀងរបស់កញ្ញា៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.