Connect with us

ក្រុម ឆន្ទៈកីឡា FC សន្យាថានឹងធ្វើឱ្យក្រុម DOWNTOWN SPORT ញាក់សាច់ក្នុងសប្តាហ៍នេះ

កាន់តែល្អមើល កាន់តែជក់ចិត្ត សប្តាហ៍នេះក្នុងការប្រកួតពានរង្វាន់ GANZBERG CUP ២០១៩

ភ្នំពេញ៖ សប្តាហ៍នេះខ្លាំងប៉ះខ្លាំង រញ្ជួយដីកក្រើកស្មៅលើទីលាន T-Soccer ដោយសារតែការប្រកួតនៅក្នុងសប្តាហ៍នេះ ក្រុមនីមួយៗសន្យាថានឹងយកឈ្នះរៀងៗខ្លួន។

ឆន្ទៈកីឡា FC

ក្រុម ឆន្ទៈកីឡា FC បានឆ្លងមកដល់វគ្គជម្រុះ៨ក្រុមនេះ ក៏មិនមែនជាក្រុមមួយដែលងាយស្រួលធ្វើបាបនោះឡើយ។ ក្រុមជាច្រើនត្រូវបាន ឆន្ទៈកីឡា FC បំបាក់គូប្រកួតឱ្យធ្លាក់ពីការប្រកួតអស់ជាច្រើនក្រុមមកហើយ ចំណែកលើកនេះ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់កីឡាករល្អៗសម្រាប់ផ្តួលក្រុម DOWNTOWN SPORT ឱ្យចាស់ដៃតែម្តងក្នុងសប្តាហ៍នេះ។

DOWNTOWN SPORT

ប៉ុន្តែអ្វីដែលគួរឱ្យសរសើរនោះ ក្រុម DOWNTOWN SPORT ក៏មិនរាថយឡើយ ហើយក៏មិនបណ្តោយឱ្យក្រុម ឆន្ទៈកីឡា FC មើលស្រាលបាននោះដែរ ជាពិសេសខ្សែប្រយុទ្ធដ៏មុតស្រួច ដែលមានកម្លាំងជើងខ្លាំងក៏ធ្លាប់ស៊ុតបញ្ចូលទីគូប្រកួតជាច្រើនលើកច្រើនសារមកហើយ ដូច្នេះក្រុម DOWNTOWN SPORT ក៏សន្យាថា សប្តាហ៍នេះក្រុមរបស់ខ្លួនត្រូវការឈ្នះជាដាច់ខាត មិនបណ្តោយរបូតគ្រាប់បាល់នោះដែរ។ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់ ពានរង្វាន់ GANZBERG CUP ២០១៩ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ពីទីលាន T-Soccer ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.