Connect with us

កម្ពុជា ស្នើជប៉ុន ឱ្យវិនិយោគលើការផលិតគ្រឿងបង្គំម៉ូតូ

កម្ពុជា ស្នើជប៉ុន ឱ្យវិនិយោគលើការផលិតគ្រឿងបង្គំម៉ូតូ

ភ្នំពេញ៖ កម្ពុជា បានស្នើឱ្យជប៉ុន មកបណ្ដាក់ទុនលើការផលិតគ្រឿងបង្គំ និងសម្ភារៈទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល និងជំរុញការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។ សំណើនេះ បានធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម ជាមួយលោក ហូរីណូអូជិ អ៊ីដេអ៊ីហ្សា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលលោកត្រូវចប់អាណត្តិ។

កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុត លំដាប់ទី២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារៈ និងគ្រឿងបង្គំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់ ដូច្នេះ បើសិនមានក្រុមហ៊ុនផលិតកង់ ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះ គឺពិតជារឿងប្រសើរបំផុត។ កម្ពុជា ក៏កំពុងតែប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ផងដែរ។

សូមជម្រាបថា ជប៉ុន បានគាំទ្រការអភិវឌ្ឍកម្ពុជា រាប់តាំងពីវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទ។ល៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.