Connect with us

ព័ត៌មានលម្អិតបន្ថែមលើកិច្ចព្រមព្រៀង Inter យក Sanchez ពី ManUtd

ព័ត៌មានលម្អិតបន្ថែមលើកិច្ចព្រមព្រៀង Inter យក Sanchez ពី ManUtd

អង់គ្លេស៖ ព័ត៌មានលម្អិតបន្ថែមទៀតកំពុងលេចចេញលើកិច្ចព្រមព្រៀងរវាង Inter ដើម្បីយក Alexis Sanchez ពី Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសក្នុងការទិញដាច់។

យោងតាមអ្នកជំនាញផ្ទេររបស់កាសែត Sportitalia លោក Alfredo Pedullà បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងត្រូវខ្ចីជើងដោយឥតគិតថ្លៃជាមួយនឹងជម្រើសទិញដែលមានតម្លៃ ១២ ទៅ ១៥លានអឹរ៉ូ ។ Inter ត្រូវគេរំពឹងថា នឹងចំណាយប្រាក់ ៤លានផោននៃពលកម្មរបស់កីឡាករ ដែលទទួលបាន ១៤ លានផោនក្នុងមួយឆ្នាំពី ManUtd។ សារព័ត៌មាននៅអង់គ្លេសបានបញ្ជាក់ថា Inter កំពុងបង់ប្រាក់ ៥០ភាគរយនៃប្រាក់ឈ្នួល ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលីនៅតែទទូចថា រឿងនេះនឹងមិនមាននោះទេ។

ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះត្រូវបានគេរំពឹងថា នឹងហោះហើរទៅកាន់ទីក្រុង Milan ទាំងល្ងាចថ្ងៃអង្គារ ឬព្រឹកថ្ងៃពុធជាកន្លែងដែលគាត់នឹងទទួលការធ្វើតេស្តសុខភាព និងចុះហត្ថលេខាជាផ្លូវការ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.