Connect with us

រៀបការបាន៧ឆ្នាំ គីម លីហ្សា គ្មានសល់អ្វីនោះទេ សល់តែកូនពីរ

ជឿអត់! ថាអ្នកនាង គីម លីហ្សា គាត់សល់តែកូនពីរមែន

ភ្នំពេញ៖ តារាសម្តែងដែលមានឈ្មោះល្បីបោះសម្លេងនៅក្នុងវិថីសិល្បៈ អ្នកនាង គីម លីហ្សា បានក្លាយជាអ្នកតំណាងឱ្យផលិតផលមួយដ៏ធំប្រចាំទេសកម្ពុជា ហើយសព្វថ្ងៃនេះក៏កំពុងតែជោគជ័យយ៉ាងខ្លាំងជាមួយជំនួញរកស៊ីផងដែរ។ អ្នកនាង គីម លីហ្សា បានចាកចេញពីវិថីស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនទាន់ដឹងថា អ្នកនាងវិលចូលសិល្បៈវិញនៅពេលណានោះទេ។

ក្រោយពីរៀបការជាមួយស្វាមីអស់រយៈពេលជាច្រើនឆ្នាំមក អ្នកនាងហាក់បីដូចជាមិនសូវរវល់ពីសិល្បៈទៀតនោះឡើយ តែអ្វីដែលធ្វើឱ្យគាត់រវល់ច្រើនគឺការរកស៊ីជំនួញរបស់គាត់ទៅវិញ។ ថ្មីៗនេះអ្នកនាង គីម លីហ្សា ក៏នឹងជិតមានដំណឹងល្អសម្រាប់ប្រិយមិត្តដែរ ព្រោះអ្នកនាងជិតបានសមាជិកថ្មីមួយបន្ថែមទៀត នៅក្នុងពេលឆាប់ៗនេះ។

បន្ទាប់ពីអ្នកនាងបានបង្ហោះនៅរូបជាច្រើនសន្លឹកជាមួយនិងស្វាមី អមជាមួយការពពោះសមាជិកថ្មីក៏ឆ្លៀតនិយាយថា “ រៀបការជិត៧ឆ្នាំ អ្វីដែលសល់គឺកូនពីរ” នេះជាអារម្មណ៍ដ៏សែនរីករាយមួយសម្រាប់គ្រួសារដែលមានសុភមង្គល ព្រមទាំងក្តីស្រឡាញ់របស់ស្វាមីចំពោះភរិយា ដែលបានយល់ចិត្តយល់ថ្លើមគ្នារយៈពេល៧ឆ្នាំកន្លងមក។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ អ្នកនាង គីម លីហ្សា មានកូនពីរក៏ដោយតែនិយាយពីសម្រស់របស់គាត់វិញមិនចាញ់ពីមុននោះឡើយ គឺនៅតែស្រស់ស្អាត ធ្វើឱ្យទស្សនិកជនជាច្រើននាក់លួចសរសើរតគ្នាៗមិនដាច់ពីមាត់៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.