Connect with us

កម្ពុជា ឈ្នះមេដាយមាសកម្រិតពិភពលោក ជាលើកដំបូង លើកីឡាតេក្វាន់ដូ

ទីបំផុត កម្ពុជា អាចដណ្ដើមមេដាយមាសកីឡាតេក្វាន់ដូ កម្រិតពិភពលោក បានហើយ! ?￰゚ヌᆳ?￰゚ᆬヒ

ប៊ុលហ្គារី៖ កីឡាករតេក្វាន់ដូ ប៉ាល់ ជីវ័ន្ត បានដណ្ដើមយកមេដាយមាស ១គ្រឿង ជូនជាតិ និងជាមេដាយមាសកម្រិតពិភពលោកលើកដំបូងរបស់កម្ពុជា ក្នុងការប្រកួតជម្រើសជើងឯកពិភពលោក នៅប្រទេសប៊ុលហ្គារី កាលពីម្សិលមិញ។ នេះជាមេដាយដំបូង នៃប្រកួតរបស់កម្ពុជា សម្រាប់ការចូលរួមព្រឹត្តិការណ៍ World ITF Taekwon-do Championship នៅប្រទេសប៊ុលហ្គាលរី។

ការប្រកួតនេះ មានកីឡាករ កីឡាការិនី មកពីបណ្ដាប្រទេសចំនួន ៧៤ ស្មើនឹង ១៤១២នាក់។ កម្ពុជា បានបញ្ជូនអត្តពលិកចំនួន ១៧នាក់ (ស្រី ២នាក់) ទៅចូលរួមព្រឹត្តិការណ៍ពិពភលោកនេះ។

នេះជាជោគជ័យមួយទៀត សម្រាប់កម្ពុជា បន្ទាប់ពី ធ្លាប់ដណ្ដើមបានមេដាយមាសកម្រិតទ្វីបអាស៊ី កាលពីឆ្នាំ២០១៤ ដោយកីឡាការិនី ស៊ន សៀវម៉ី ក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅទីក្រុងអ៊ីនឆុន សាធារណរដ្ឋកូរ៉េ។

ទន្ទឹមគ្នានឹងការទទួលបានមេដាយមាសកម្រិតពិភពលោកនេះដែរ ITF កម្ពុជា ក៏ត្រូវបានជ្រើសតាំងជា អនុប្រធានពិភពលោក តំណាងដោយលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា៕

កីឡាករតេក្វាន់ដូ ប៉ាល់ ជីវ័ន្ត

លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.