Connect with us

តារាសម្តែងស្រី កញ្ញា គៀត សុវណ្ណាឡាង ចុះចេញពីផ្ទះដោយសារ…

ម៉េចគាត់ធ្វើអ៊ីចឹង?

ភ្នំពេញ៖ រឿងមួយដែលប្រិយមិត្តព្រួយបារម្ភ បើសិនជាអ្នកមានកូនស្រី ប្រហែលជាមិនឱ្យកូនស្រីទៅធ្វើការឆ្ងាយពីខ្លួនឯងនោះឡើយ នេះហើយជាក្តីស្រឡាញ់របស់ឪពុកម្ដាយ។ តែនៅក្នុងអំឡុងពេលនេះ តារាសម្តែងស្រី ដ៏ស្រស់សោភា ស្លូតបូត កញ្ញា គៀត សុវណ្ណាឡាង ត្រូវចាកឆ្ងាយពីផ្ទះ ពីគ្រួសារ ដើម្បីតែការងារ ប្រាក់ខែព្រោះចង់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដាច់ចិត្តចេញទៅធ្វើការនៅខេត្តជាមួយចៅហ្វាយរបស់ខ្លួន ដែលជាតួឯកប្រុសដ៏ស្រស់សង្ហាផងនោះ។

លោក អ៊ុន សិទ្ធា ត្រូវជាចៅហ្វាយ ឬក៏ថៅកែក្រុមហ៊ុន ក៏មិនបានបោះបង់កញ្ញា គៀត សុវណ្ណាឡាង ចោលនោះដែរ ព្រោះតែលោក អ៊ុន សិទ្ធា មានចិត្តស្រឡាញ់ ស្របពេលកញ្ញា គៀត សុវណ្ណាឡាង ក៏ចាំជាតិរបស់ខ្លួនដែលពីមុនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា តែដោយមានការឈ្នានីសពីតួឯករងស្រីម្នាក់ចេះតែមកបំបែកមិនចេះចប់ រហូតមកដល់ជាតិនេះថែមទៀត។

សម្រាប់ថ្ងៃនេះ កញ្ញា គៀត សុវណ្ណាឡាង និង អ៊ុន សិទ្ធា បានមកខេត្តដើម្បីធ្វើការរួមគ្នា តើនឹងមានអ្វីកើតឡើងបន្តទៀត ចំពោះអ្នកទាំងពីរ ព្រោះថាគូដណ្ដឹងរបស់លោក អ៊ុន សិទ្ធា ប្រាកដជានឹងមកតាម ដោយមិនចង់ឱ្យអ្នកទាំងពីរនៅជាមួយគ្នាមានក្តីសុខនោះទេ ។ រឹតតែចង់ដឹងច្បាស់ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយ រឿង “គ្មានថ្ងៃបញ្ចប់” រៀងរាល់ថ្ងៃ ចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.