Connect with us

និស្សិត ហុង ភារិន ប្តេជ្ញាអភិវឌ្ឍខ្លួនលើជំនាញមួយដើម្បីមកជួយអភិវឌ្ឍប្រទេសជាតិ

ជូនពរឱ្យសម្រេចដូចបំណង ភារិន!

ភ្នំពេញ៖ និស្សិត ហុង ភារិន បានប្ដេជ្ញាថា នឹងអភិវឌ្ឍខ្លួនបន្ថែមទៀត ដែលពាក់ព័ន្ធនឹងជំនាញអភិវឌ្ឍន៍ជនបទ ដើម្បីចែករំលែកចំណេះដឹងរបស់លោក ដល់សិស្សនិស្សិតកម្ពុជា ហើយចង់សម្រេចនូវក្ដីសុបិនពីររបស់លោក គឺ ទី១. លោកនឹងយកនូវចំណេះដឹងផ្នែកអភិវឌ្ឍន៍ជនបទខ្លួន មកចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ទី២. លោក មានបំណងចង់បង្ហាញអំពីសមត្ថភាពរបស់កូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ នាប្រទេសចិន នាពេលខាងមុខនេះ។

ការប្ដេជ្ញាចិត្តរបស់និស្សិត ហុង ភារិន បានធ្វើឡើងក្នុងឱកាសចូលជួប និងសម្ដែងការគួរសមចំពោះលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៤ ខែកញ្ញា នេះ នៅទីស្ដីការក្រសួង។

លោកជំទាវ ម៉ែន សំអន បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ ភារិន ដែលមានសមត្ថភាពពិសេសអាចចងចាំបានយ៉ាងល្អ និងបានចូលរួមអបអរសារទរចំពោះគ្រួសារ ភារិន ដែលមានកូនឆ្លាត និងបានបង្ហាញ នូវសម្ថភាពដ៏អស្ចារ្យ ដែលប្រទេសជិតខាង បានទទួលស្គាល់ថា ជាមនុស្សអច្ឆរិយៈ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.