Connect with us

រីករាយថ្ងៃកំណើត សៀង ចន្ធា !

ខួបកំណើតមុនប៉ះបារ៉ែន អ៊ីចឹងស្អែកសុំ១គ្រាប់មក!

ភ្នំពេញ៖ នៅថ្ងៃនេះ (៩ កញ្ញា) ១៧ឆ្នាំមុន អ្នកម្ដាយរបស់ សៀង ចន្ធា បានសម្រាលរូបគេ។ សៀង ចន្ធា បានចូលរួមក្នុងមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ដើម្បីទទួលការបណ្ដុះបណ្ដាលកីឡាបាល់ទាត់។

ជោគជ័យដ៏ធំមួយរបស់ សៀង ចន្ធា គឺការបានចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈុតធំ ជាលើកដំបូង កាលពីព្រឹត្តិការណ៍កីឡា AFF Suzuki Cup ឆ្នាំ២០១៨។ គ្រានោះ គេបានចូលរួមជាមួយការប្រមូលផ្ដុំហ្វឹកហាត់តែប៉ុណ្ណោះ។

មកដល់ខែមិថុនា ឆ្នាំ២០១៩ យុវជនដដែល បានបង្ហាញខ្លួនឱ្យក្រុមឈុតធំ ក្នុងការប្រកួតវគ្គជម្រុះជុំទី១ FIFA World Cup ហើយ ចន្ធា បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចរកគ្រាប់បាល់ឱ្យកម្ពុជា ក្នុងជ័យជម្នះលើក្រុមប៉ាគីស្ថាន។ មិនតែប៉ុណ្ណោះ ចន្ធា ក៏ធ្លាប់បង្ហាញខ្លួនឱ្យក្រុមកម្រិត U ជម្រើសជាតិផងដែរ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.