Connect with us

សិស្សថៃ បែកគំនិត យកព្រះពុទ្ធសាសនា ទៅលេងសើច

មិនគួរធ្វើបែបនេះសោះ!

ថៃ៖ និស្សិត នៃសាកលវិទ្យាល័យមួយ នៅប្រទេសថៃ បានគូររូបព្រះពុទ្ធ លាយឡំជាមួយនឹងតួអង្គ Superhero ដ៏ល្បីរបស់ជប៉ុន Ultraman បង្កភាពចម្រូងចម្រាសយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។

ប្រទេសថៃ ដែលកាន់ព្រះពុទ្ធសាសនា ដូចកម្ពុជា ដែរនោះ មានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើន បង្ហាញការមិនសប្បាយចិត្តចំពោះរូបគំនូររបស់និស្សិត មកពីសាកលវិទ្យាល័យ Nakhonratchasima Rajabhat ។ បន្ទាប់ពីមានការរិះគន់ខ្លាំងៗ រូបគំនូរដែលដាក់តាំងបង្ហាញកាលពីសប្ដាហ៍មុនទាំងនេះ ត្រូវបានដកចេញភ្លាមៗ។

និស្សិតភេទស្រី ដែលជាម្ចាស់គំនូរ សុំទោសទៅកាន់អភិបាលខេត្តនគរាជសីមា សាកលវិទ្យាធិការរង និងព្រះសង្ឃ ចំពោះទង្វើរបស់ខ្លួន។ ក្រោយការរិះគន់នេះ អភិបាលខេត្ត បានចេញបទបញ្ជាឱ្យគ្រប់គ្រឹះស្ថានអប់រំទាំងអស់ ត្រូវត្រួតពិនិត្យការងាររបស់សិស្ស និស្សិត ជាមុនសិន មុននឹងដាក់បង្ហាញជាសាធារណៈ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.