Connect with us

គ្រាប់បាល់គួរឱ្យអស់សំណើច បង្កឱ្យមានការលើកឡើងផ្សេងៗគ្នា នៅជប៉ុន(មានវីដេអូ)

(មានវីដេអូ) សំណាង ឬ ចេតនា?

ជប៉ុន៖ អ្នកគាំទ្រជប៉ុន បាននាំគ្នាអស់សំណើច ចំពោះគ្រាប់បាល់របស់កីឡាករម្នាក់ បន្ទាប់ពីគេបានតែតបាល់ទៅប៉ះបង្គោលទី ហើយបាល់បានខ្ទាតមកប៉ះរូបគេ ដែលកំពុងដួលនៅលើវាលស្មៅ រួចបាល់ក៏ចូលទី។ សំណួរគឺថា តើកីឡាករនេះ បានដឹងថា គ្រាប់បាល់នោះ បានចូលទីឬយ៉ាងណា?។

កីឡាករ Hayato Nakama អាយុ ២៧ឆ្នាំ បានបើកការនាំមុខសម្រាប់ក្រុម Fagiano Okayama ទៅលើក្រុម Kyoto Sanga ក្នុងការប្រកួតដែលបញ្ចប់ដោយលទ្ធផល ៣-០ នៅលីគលំដាប់ទី២ របស់ជប៉ុន កាលពីចុងសប្ដាហ៍កន្លងទៅ។ មិនមានការបញ្ជាក់ពីសាមីកីឡាករ ថា ខ្លួនពិតជាមានចេតនា យកខ្លួនទៅប៉ះបាល់ ដើម្បីឱ្យបាល់ចូលទី ឡើយ។ មតិមួយចំនួន លើកឡើងថា នេះគឺជាសំណាងទៅវិញទេ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.