Connect with us

លោក អ៊ុន សិទ្ធា តួសម្តែងអ្នកអង្គម្ចាស់ក្នុងរឿង “គ្មានថ្ងៃបញ្ចប់” នៅតែសង្ហារ ទោះវ័យកាន់តែច្រើនក៏ដោយ

តួអង្គ អ្នកអង្គម្ចាស់ ទទួលបានកាដូ រថយន្តទំនើបពីលោកឪពុក

ភ្នំពេញ៖ តារាសម្តែងកូនខ្មែរអង្គរ រាងសង្ហា និងមានមន្តស្នេហ៍ បន្ទាប់ពីលោកទទួលបាន ជោគជ័យយ៉ាងខ្លាំងលើវិថីសិល្បៈ ពិសេសមានអ្នកចោមរោមស្រឡាញ់ជាច្រើនពីសំណាក់មិត្តនារី តែលោកបែរជាមិនខ្វាយខ្វល់ទៅវិញ។ កាលពីម្សិលមិញ លោក អ៊ុន សិទ្ធា ក៏ទទួលបានកាដូរដ៏ធំមួយពីលោកប៉ា សម្រាប់ថ្ងៃពិសេស ដែលជាថ្ងៃនាំសំណាង ដែលលោកប៉ាជាទីស្រឡាញ់ របស់គាត់បានជូននៅកាដូរថយន្តស៊េរីទំនើបពណ៌សថ្មីស្រឡាង ធ្វើឱ្យលោក អ៊ុន សិទ្ធា រំភើបជាខ្លាំង ស្ទើរតែស្រក់ទឹកភ្នែក។

តួឯកនៅក្នុងខ្សែភាពយន្តភាគខ្មែរ រឿង “គ្មានថ្ងៃបញ្ចប់” ដែលប្រិយមិត្តជាច្រើនបានស្គាល់លោកថាជាតួ អ្នកអង្គម្ចាស់ នោះបាន ធ្វើឱ្យទស្សនិកជនជាច្រើននាក់ទស្សនានៅការសម្តែងរបស់លោក ពិតជាជក់ចិត្ត ពិសេសលោក អ៊ុន សិទ្ធា ជាតួអង្គមួយដែលកម្សត់ ហើយមានការឈ្នានីសពីតួអង្គស្រី កញ្ញា ជេននី ដែលតែងតែធ្វើបានដល់កញ្ញា គៀត សុវណ្ណាឡាង ដែលជាគូព្រេងរបស់ អ្នកអង្គម្ចាស់ (លោក អ៊ុន សិទ្ធា)។

សម្រាប់សប្តាហ៍នេះកាន់តែជក់ចិត្តជាងនេះបន្ថែមទៀតជាមួយរឿងភាគខ្មែរ “គ្មានថ្ងៃបញ្ចប់” របស់ស្ថានីយទូរទស្សន៍ CTN ថាតើកញ្ញា ជេននី អាចប្រើល្បិចកល់អ្វីថ្មីទៀតដើម្បីមកធ្វើបាប បំបែកបំបាក់លោក អ៊ុន សិទ្ធា និង កញ្ញា គៀត សុវណ្ណាឡាង ដែលជាសត្រូវស្នេហាតែមួយគត់របស់កញ្ញា ជេននី។ រឹតតែច្បាស់ជាងនេះ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយ ខ្សែភាពយន្តភាគរឿង “គ្មានថ្ងៃបញ្ចប់” រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.