Connect with us

បាត់មុខមួយរយៈ ប្រទះឃើញ នាយ ចឺម ធ្វើពិធីករលក់ផលិតផលតាមអនឡាញ

មិនសូវឃើញច្រៀង បែរជាលេចមុខលក់ផលិតផលអនឡាញ

ភ្នំពេញ៖ មហាជនជាច្រើន បាននិយាយតៗគ្នាថា តើតារាចម្រៀងរបស់ផលិតកម្ម “សាន់ដេ” នាយ ចឺម ដែលពីមុនជាតារាកំប្លែងរបស់ក្រុមលោក តា វ៉ិចទ័រ ដែលជាផលិតករកំប្លែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN មិនដឹងថា នាយ ចឺម បាត់មុខទៅណា បានជាមិនសូវឃើញមុខគាត់ នៅលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ផ្សេងៗ តើគាត់ទៅណា?។

ស្រាប់តែពេលថ្មីៗនេះ ក៏ប្រទះឃើញ នាយ ចឺម តារាចម្រៀងប្រចាំផលិតកម្ម “សាន់ដេ” បែរជាលេចមុខនៅលើផេក លក់ផលិតផល តាមអនឡាញទៅវិញ ហើយបានចាប់ដៃគូជាមួយ អ្នកនាង អន រ៉ាស៊ីសុមេត្តា ហៅ (ណូម័រ) ទាំងនេះហើយដែលធ្វើឱ្យមហាជននាំគ្នានិយាយថា នាយ ចឺម ហាក់បីដូចជាធ្លាក់ប្រជាប្រិយភាពជាខ្លាំង ក្រោយពីតារាចម្រៀងរូបនេះ មិនសូវមានចេញអាល់ប៊ុមបទចម្រៀងថ្មីៗ ទើបធ្វើឱ្យគាត់បែរជាមកធ្វើពិធីករតាមអនឡាញ។ តែមិនទាន់ដឹងច្បាស់យ៉ាងណានោះទេ។ គាត់ ប្រហែលគ្រាន់តែចង់បន្ថែមអាជីពថ្មី ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ខ្លួនឯង តែបើមានអ្វីបន្ថែមជាងនេះ MyTV Plus នឹងផ្តល់ព័ត៌មានបន្ថែមទៀត នៅពេលក្រោយ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.