Connect with us

ជប៉ុន ផ្ដល់ឱ្យកម្ពុជានូវម៉ាស៊ីនខួងក្រោមដីដាក់លូ ដោយមិនចាំបាច់កាត់ថ្នល់

អរគុណរដ្ឋាភិបាលជប៉ុន ចំពោះជំនួយឥតសំណងមួយនេះ!

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ម៉ាស៊ីនខួងក្រោមដីស្វ័យប្រវត្តិដាក់លូ ដែលជាជំនួយឥតសំណង ដើម្បីរួមចំណែកក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាញលូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤។

ម៉ាស៊ីនខួងក្រោមដីស្វ័យប្រវត្តិដាក់លូនេះ មានទំហំ ៨០០ មីល្លីម៉ែត្រ ប្រវែង ១៥៦០ មីល្លីម៉ែត្រ ខួងក្នុងជម្រៅ ៨ម៉ែត្រ ចាប់ពីអាងក្រោមដីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រត់ក្រោមវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៤៧ ឆ្លងកាត់សួនច្បារកួចកាណុង និងផ្លូវលេខ ៧០ ក្នុងខណ្ឌដូនពេញ។

សូមជម្រាបថា នេះជាលើកទី១ ដែលការដាក់បណ្តាញលូ ប្រើប្រាស់ម៉ាស៊ីនខួងទំនើប និងបច្ចេកវិទ្យាថ្មីរបស់ជប៉ុន ដែលមិនជីកកាត់ថ្នល់ សួនច្បារ និងមិនប៉ះពាល់ចរាចរណ៍លើដងផ្លូវឡើយ៕

   

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.