Connect with us

ទ្រី តារាវុធ គ្រងឈុតតំណាងជាតិ ចូលរួមប្រកួតក្នុងកម្មវិធីលំដាប់អន្តរជាតិ “Man Of The Year”

សូមគាំទ្រឈុតតំណាងជាតិខ្មែរ ចូលរួមប្រកួតក្នុងកម្មវិធី “Man Of The Year”

ភ្នំពេញ៖ ពិតជាអស្ចារ្យណាស់សម្រាប់ប្រទេសកម្ពុជា ដែលបាននាំនៅឈុតសម្លៀកបំពាក់បែបបុរាណ តំណាងឱ្យជាតិខ្មែរទាំងមូល យកទៅចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោក “Man Of The Year” ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា។

តារាសម្តែង និង តារាម៉ូឌែល លោក ទ្រី តារាវុធ បានធ្វើឱ្យបណ្តាប្រទេសជាច្រើនលើពិភពលោក បានស្គាល់ពីសម្លៀកបំពាក់ខ្មែរនាសម័យបុរាណ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរមក អមជាមួយសម្រស់ដ៏ស្រស់កូនខ្មែរអង្គរ ពិតជាសមនឹងគ្រងឈុតបុរាណមួយនេះណាស់។ បន្ទាប់ពីបានឃើញរូបលោក គេបានបង្ហោះនៅលើទំព័រហ្វេសប៊ុក Team Cambodia ដែលបានបង្ហាញពីឈុតសម្លៀកបំពាកបែបបុរាណតំណាងឱ្យប្រទេសជាតិ ដោយលោក ទ្រី តារាវុធ។ ស្រាប់តែពេលនេះ តារាសម្តែង និងតារាម៉ូឌែល លោក ទ្រី តារាវុធ ទទួលបានការចាប់អារម្មណ៍ ហើយកោតសរសើរដល់ជាខ្លាំង ដែលរូបលោក បានយកឈុតតំណាងជាតិ ទៅផ្សព្វផ្សាយឱ្យពិភពលោកស្គាល់ពីប្រទេសកម្ពុជាកាន់តែច្បាស់ នូវសម្លៀកបំពាក់បុរាណខ្មែរនាសម័យមុន។ មហាជនជាច្រើន ពិតជាអរគុណដល់លោក ទ្រី តារាវុធ យ៉ាងខ្លាំងណាស់ ដែលរូបលោក ជាតារាមួយរូប មិនចោលវប្បធម៌បុរាណរបស់ខ្មែរ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.