Connect with us

និស្សិតកម្ពុជា បានយកគម្រោងសំណង់ស្ថាបត្យកម្ម “វត្តអារាម” មកបង្ហាញក្នុងកម្មវិធី “ពេញចិត្តឬអត់”

សមជាសសរទ្រូងនៃប្រទេសជាតិមែន មិនអាចមើលរំលងបានឡើយ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា និស្សិតនៃសកលវិទ្យាល័យន័តុន ឆ្នាំទី២ មួយក្រុម បានធ្វើឱ្យអ្នកទស្សនាជាច្រើន ស្ងើចសរសើរនូវស្នាដៃរបស់ប្អូនៗ ដែលមានគំនិតក្នុងការធ្វើគម្រោងប្លង់សំណង់ស្ថាបត្យកម្ម “វត្តអារាម” ដ៏ស្រស់ស្អាត យកមកបង្ហាញពុកម៉ែបងប្អូនបានឃើញ ថា និស្សិតកម្ពុជាក៏មានស្នាដៃ និងគំនិត ខ្ពស់មិនចាញ់បរទេសនោះទេ ក្នុងការធ្វើគម្រោងប្លង់សាងសង់អ្វីមួយ។

ប្រិយមិត្តជាច្រើន បានសង្កេតឃើញថា វ័យរបស់ពួកគាត់នៅក្មេងៗក៏ពិតមែន ប៉ុន្តែចំណេះដឹងខ្ពស់ ដែលយើងនឹកស្មានមិនដល់ សមជាសសរទ្រូងនៃប្រទេសជាតិ នាពេលថ្ងៃអនាគត ដែលយើងមិនអាចមើលរំលងបាននោះឡើយ។ និស្សិតសកលវិទ្យាល័យន័តុនឆ្នាំទី២ ក៏បានយកនៅសំណង់ “វត្តអារាម” មកដាក់បង្ហាញនៅក្នុងកម្មវិធី “ពេញចិត្តឬអត់” ដើម្បីបង្ហាញឱ្យទស្សនិកជន បានទស្សនាដោយផ្ទាល់នូវគម្រោងសំណង់ “វត្តអារាម” ដែលជាស្នាដៃរបស់ប្អូនៗផ្ទាល់ ហើយចង់បញ្ជាក់ថា កូនខ្មែរអាចធ្វើបាន។

បើចង់ច្បាស់ជាងនេះ អាចទស្សនាបានតាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី “ពេញចិត្តឬអត់” ដែលធ្វើការផ្សាយរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៦ល្ងាច តទៅ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.