Connect with us

James៖ ខ្ញុំសង្ឃឹមថា នឹងក្លាយជាកីឡាករសំខាន់ម្នាក់នៅ Real Madrid

James៖ ខ្ញុំសង្ឃឹមថា នឹងក្លាយជាកីឡាករសំខាន់ម្នាក់នៅ Real Madrid

អេស៉្បាញ៖ វត្តមានរបស់ James Rodriguez នៅឯ Real Madrid នៅតែជាការភ្ញាក់ផ្អើលសម្រាប់មនុស្សជាច្រើន ប៉ុន្តែគាត់សង្ឃឹមថា នឹងក្លាយជាកីឡាករសំខាន់ម្នាក់នៅឯ Estadio Santiago Bernabeu នៅរដូវកាលនេះ។

កីឡាករកូឡុំប៊ីត្រូវបានគេរំពឹងថា នឹងចាកចេញនៅរដូវក្តៅ ដោយមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយក្លិប Atletico Madrid និង Napoli ប៉ុន្តែគាត់នៅតែនៅក្លិបដដែល។ បន្ទាប់ពីបានខ្ចីជើង២ឆ្នាំនៅឯក្លិប Bayern Munich កីឡាករបានទៅដល់រដ្ឋធានីអេស្ប៉ាញវិញ បានប្រាប់កម្មវិធី ‘El Chiringuito’ នៅពេលនិយាយអំពីស្ថានភាពរបស់គាត់ថា៖ “ខ្ញុំសង្ឃឹមថា នេះជារដូវកាលរបស់ខ្ញុំនៅ Real Madrid” ។

បញ្ជាក់ផងដែរថា James កំពុងសម្រាកព្យាបាលរបួសកំភួនជើងដែលកើតឡើងមុនពេលបាល់ទាត់អន្តរជាតិ ហើយការរងរបួសនេះបានធ្វើឱ្យ គេដកខ្លួនចេញពីការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិកូឡុំប៊ីទល់នឹងប្រេស៊ីល និងវេណេស៊ុយអេឡា៕

Trollkhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.