Connect with us

Harry Kane ទទូចថា គាត់នឹងមិនសុំទោសចំពោះការធ្វើដួលដើម្បីទទួលបាល់ពិន័យនោះទេ

Harry Kane ទទូចថា គាត់នឹងមិនសុំទោសចំពោះការធ្វើដួលដើម្បីទទួលបាល់ពិន័យនោះទេ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទទូចថា គាត់មិនដែលធ្វើពុតដួលនៅក្នុងអាជីពរបស់ខ្លួន ចំពេលមានការរិះគន់កាន់តែខ្លាំងឡើង។

Kane ត្រូវបានគេរិះគន់យ៉ាងខ្លាំង ចំពោះការធ្វើពុតដួលពីរលើកក្នុងរដូវកាលនេះ នៅក្នុងការប្រកួតជាមួយ Newcastle និង Arsenal ដែលរាល់ការដួលទាំងនោះ សុទ្ធតែទទួលបានបាល់ពិន័យ ១១ម៉ែត្រ។

នៅពេលត្រូវបានសួរថាតើគាត់នឹងសុំទោសចំពោះការដួលនោះទេ បុរសវ័យ ២៥ ឆ្នាំរូបនេះបាននិយាយថា៖ « មិនឡើយ! ហើយសង្ឃឹមថា ខ្ញុំមិនចាំបាច់ធ្វើអីចឹងទេ។ ខ្ញុំមិនដែលបានឭរឿងនេះច្រើនឡើយ។ ខ្ញុំបាននិយាយបន្ទាប់ពីការប្រកួត Newcastle នោះគឺជាការពិន័យយ៉ាងច្បាស់ពីទស្សនៈរបស់ខ្ញុំ។ ខ្ញុំជាកីឡាករម្នាក់ដែលប្រើរាងកាយរបស់ខ្លួនបានល្អក្នុងនាមជាខ្សែប្រយុទ្ធ»។

គេរំពឹងថា Kane នឹងចាប់ផ្តើមការប្រកួតជម្រុះយូរ៉ូ ២០២០ របស់ក្រុមជម្រើសអង់គ្លេសទល់នឹងប្រទេសកូសូវ៉ូនៅថ្ងៃអង្គារនេះ៕

TrollKhmer

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.