Connect with us

អ្នកនាង សុខ សីឡាលីន កាន់ស្រស់ស្អាត ទោះជារៀបការហើយក៏ដោយ

សមជាកូនក្រមុំមែន ស្តាយណាស់ គាត់បានរៀបការបាត់ទៅហើយ

ភ្នំពេញ៖ តារាចម្រៀងបែបយុវវ័យ សំឡេងពីរោះ អ្នកនាង សុខ សីឡាលីន កាន់តែស្រស់ស្អាត ក្រោយពេលអ្នកនាងរៀបការរួចមក ប៉ុន្តែគាត់ នៅតែអាចថែសម្ផស្ស ឱ្យនៅវ័យក្មេងជាងមុនទៅទៀត។ តើគាត់មានវិធីអ្វីទៅ ទើបធ្វើឱ្យគាត់ កាន់តែស្អាតបែបនេះ?

អ្វីដែលប្រិយមិត្តសរសើរ នៅពេលដែលបានឃើញរូបរបស់អ្នកនាង សុខ សីឡាលីន ដែលបានគ្រងឈុតប្រពៃណីខ្មែរ ជាឈុតកូនក្រមុំទៅទៀត ពិតជាប្លែក មើលមិនស្រួលស្មានតែអ្នកនាង ជិតចូលរោងការ។ ក៏ប៉ុន្តែ នេះគ្រាន់តែអ្នកនាង ថតស្ពតឱ្យសំអាងការនោះទេ។ អ្នកនាង បានបង្ហើបថា មួយរយៈនេះ អ្នកនាងមានការមមាញឹកជាខ្លាំង ពិសេសបទចម្រៀងថ្មីៗដែលគ្រោងចេញនៅក្នុងពេលឆាប់ៗនេះ។

អ្នកនាង សុខ សីឡាលីន ជាតារាចម្រៀងមួយរូប ដែលអាចច្រៀងជាភាសាបរទេសបានយ៉ាងល្អ ដែលកាន់តែធ្វើឱ្យគាត់ ទទួលបានជោគជ័យ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វេនរបស់គាត់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.