Connect with us

ក្រៅពី Upgrade iPhone និង នាឡិកាដៃ Apple មានរបស់ម្យ៉ាងដែលថ្មីសន្លាង

ក្រៅពី Upgrade iPhone និង នាឡិកាដៃ Apple មានរបស់ម្យ៉ាងដែលថ្មីសន្លាង

អាមេរិក៖ ព្រឹត្តិការណ៍ប្រចាំខែកញ្ញាដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំរបស់ក្រុមហ៊ុន Apple បានធ្វើឡើងកាលពីយប់មិញ ដោយគេសង្កេតផលិតផលថ្មីសន្លាង និងគួរឱ្យចាប់អារម្មណ៍គឺ កម្មវិធីសម្រាប់ទស្សនាភាពយន្តតាមអនឡាញ Apple TV+ ។ សម្រាប់ iPhone វិញ Apple បានប្រកាសចេញ iPhone 11 និង iPhone 11 Pro ដែលគ្រាន់តែជាការធ្វើបច្ចុប្បន្នភាពលើម៉ូដែលមុន តែប៉ុណ្ណោះ។

Apple TV+ អាចត្រូវគេចាត់ទុកជា គូប្រជែងដ៏ធំរបស់ Netflix ។ លោក Tim Cook នាយកប្រតិបត្តិ Apple កម្មវិធីទស្សនារឿងតាមអនឡាញនេះ នឹងដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាមួយតម្លៃ ៥ដុល្លារក្នុងមួយខែ សម្រាប់អ្នកចុះឈ្មោះអាចទស្សនាបានជាលក្ខណៈគ្រួសារ។

ទន្ទឹមនឹងការប្រកាស Apple TV+ ក្រុមហ៊ុនផ្លែប៉ោម ក៏បានបញ្ចេញ Trailer ខ្សែភាពយន្ត Original មួយចំនួន ដែលនឹងត្រូវដាក់បញ្ចូលក្នុង Apple TV+ ។ រឿងទាំងនោះមានដូចជា “See”, “The Morning Show”, “Dickinson” និង “For All Mankind” ជាដើម។

ចំពោះ iPhone 11 និង iPhone 11 Pro ហាក់មិនមានអ្វីគួរឱ្យប្លែកនោះទេ លើកលែងតែការបច្ចុប្បន្នភាពឱ្យកាន់តែប្រសើរលើ កាមេរ៉ា។ ជាការកត់សម្គាល់ iPhone 11 Pro បានបន្ថែមកាមេរ៉ាក្រោយ រហូតដល់ ៣គ្រាប់ដែរហើយ ក្នុងនោះ ១គ្រាប់ជាប្រភេទថតរូបទូលាយ។ ចំពោះឆ្នាំងសាក Apple បានប្ដូរពី 5W មក 18W ។

ក្រៅពីនេះ ក្រុមហ៊ុនដដែល ក៏បានបញ្ចេញផលិតផលដូចជា Apple Watch Series 5 និង iPad ជំនាន់ចុងក្រោយផងដែរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.