Connect with us

ក្នុងវ័យ៥៥ឆ្នាំ Jack Ma បានលាឈប់ពីតំណែងប្រធាន Alibaba ជាផ្លូវការកាលពីម្សិលមិញហើយ

មហាសេដ្ឋី Jack Ma ក៏មិនភ្លេចទៅលាមិត្តរួមការងារដែរ

ប្រទេសចិន៖ មហាសេដ្ឋី Jack Ma ដែលជាប្រធានវេបសាយលក់ទំនិញអនឡាញយក្សរបស់ប្រទេសចិនបានប្រកាសលាឈប់ពីតំណែងជាប្រធាន Alibaba ដែលបានខិតខំសាងសមិទ្ធផលមកជាយូរឆ្នាំ និងទទួលបានការអបអរជាខ្លាំងពីបុគ្គលិករបស់លោក។

ក្នុងវ័យ៥៥ឆ្នាំលោកបានសម្រេចចិត្តលាឈប់ពីតំណែងជាប្រធាន Alibaba ដែលបានកសាងឡើងអស់រយៈពេល២០ឆ្នាំ ដោយប្តូរមកធ្វើជាដៃគូសហការវិញម្តង ហើយកាលពីឆ្នាំ២០១៨ លោកក៏ធ្លាប់ប្រកាសដែរថា លោកនឹងលាឈប់ពីតំណែងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ចំណែកអ្នកដែលឡើងកាន់បន្តនោះគឺលោក Daniel Zhang ដែលជា CEO របស់ Alibaba តាំងពីឆ្នាំ២០១៥ មកម្ល៉េះ។ Ma មិនទាន់ច្បាស់ពីពេលវេលាដែលត្រូវចូលនិវត្តន៍ឡើយ ប៉ុន្តែលោកបានបង្ហាញពីការផ្តោតសំខាន់លើគម្រោងសប្បុរសធម៌ និងអ្វីដែលទាក់ទងនឹងការអប់រំ។ លោកបានបញ្ជាក់ទៀតថា លោកនៅក្មេងនៅឡើយ ដូចនេះលោកចង់សាកល្បងនូវអ្វីថ្មីៗផ្សេងទៀតជាច្រើន និង ត្រឡប់ទៅរកការអប់រំវិញដែលវាពិតជាធ្វើឱ្យលោករំភើបព្រោះជាអ្វីដែលលោកចូលចិត្ត៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.