Connect with us

Ronaldo និយាយអ្វីខ្លះពីពានរង្វាន់ Ballon d’Or នៅពេលត្រូវបានគេសួរ?

Ronaldo និយាយអ្វីខ្លះពីពានរង្វាន់ Ballon d’Or នៅពេលត្រូវបានគេសួរ?

បរទេស៖ កីឡាករ Cristiano Ronaldo បាននិយាយថា គាត់មិនរស់ដោយគិតតែពីរង្វាន់បុគ្គលទេ បន្ទាប់ពីត្រូវបានគេសួរពី Ballon d’Or ក្រោយពីការស៊ុតបាល់បញ្ចូលទី ៤ គ្រាប់ដ៏អស្ចារ្យសម្រាប់ព័រទុយហ្កាល់ក្នុងវគ្គជម្រុះយូរ៉ូ ២០២០។

Ronaldo បានបង្កើតប្រវត្តិសាស្រ្ត ខណៈដែលគ្រាប់បាល់ទាំង៤ បានជួយឱ្យក្រុមម្ចាស់ជើងឯកអឺរ៉ុបព័រទុយហ្កាល់នាំមុខ ៥-១ លើក្រុមលីទុយអានី ក្នុងជំនួបពូល B កាលពីថ្ងៃអង្គារនៅទីក្រុង Vilnius ។ ហើយម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យបានក្លាយជាអ្នករកគ្រាប់បាល់នាំមុខគេគ្រប់ពេលក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបលើអតីតកីឡាករ Robbie Keane ។

Ronaldo ដែលស្ថិតក្នុងបញ្ជីសម្រាំងចុងក្រោយសម្រាប់ពានរង្វាន់ល្អបំផុតរបស់ FIFA ត្រូវបានគេសួរពីឱកាសក្នុងការឈ្នះពានរង្វាន់ Ballon d’Or ទី៦ ហើយបុរសវ័យ ៣៤ ឆ្នាំរូបនេះបានឆ្លើយថា៖ «ដូចដែលខ្ញុំតែងតែនិយាយ ខ្ញុំមិនគិតពីពានបុគ្គលទេ។ នេះជាផលវិបាកនៃអ្វីដែលយើងបានឈ្នះជារួម ប៉ុន្តែវាជារឿងល្អខ្ញុំនឹងមិនកុហកទេ រឿងសំខាន់គឺជួយក្រុម។

Ronaldo រកបាន ២១គ្រាប់នៅក្របខណ្ឌ Serie A កាលពីរដូវកាលមុន ហើយរដូវកាលនេះរូបគាត់រកបាន ១ គ្រាប់រួចទៅហើយសម្រាប់ក្រុមសេះបង្កង់ Juventus ត្រឹមសប្ដាហ៍ទី២៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.