Connect with us

រវល់តែថតច្រើនពេកយូរៗទៅ កាដុង សល់តែស្បែកដណ្តប់ឆ្អឹង

កុំខំពេក កាដុង ប្រយ័ត្នឈឺណា តិចអត់មានអ្នកស្រឡាញ់

ភ្នំពេញ៖ កញ្ញា ឌី សូនីតា ទើបតែជួបរឿងមួយដែលមិនសប្បាយចិត្តទៅលើផលិតកម្មមួយដែលមិនចេះមើលថែ ហើយបារម្ភ ចំពោះតួសម្តែងដែលគ្នាខំមកពីចម្ងាយមកថតឱ្យ តែបែរជាទុកគ្នាចោល សំខាន់ពួកគាត់សុទ្ធតែស្រីៗទៅទៀត ទើបធ្វើឱ្យកញ្ញា ឌី សូនីតា ហៅ “កាដុង” រៀងលែងចង់ថត។

កញ្ញា ឌី សូនីតា ជាតារាសម្តែងផង ជាតារាចម្រៀងផង ហើយនៅមាន អាជីពជាតារាម៉ូឌែលថែមទៀត ប៉ុន្មានឆ្នាំនេះ កញ្ញា ឌី សូនីតា ហាក់ដូចជាកាក់កបជាមួយអាជីពជាតារាសម្តែងខ្លាំងណាស់ រកតែពេលសម្រាកមិនឃើញផង តែសំខាន់គាត់អាចរកចំណូលបានច្រើនជាងគេក្នុងចំណោមគ្នារបស់គាត់។

ដោយមានភាពមមាញឹកខ្លាំងពេក កញ្ញា ឌី សូនីតា គ្មានសល់អ្វីនោះក្រៅពីសល់តែស្បែកដណ្តប់ឆ្អឹងនោះទេ រកតែសាច់បន្តិចគ្មានទេ បើតាមការបង្ហោះនៅសាររបស់គាត់បាននិយាយថា “ថតយូរៗទៅស្បែកដណ្តប់ឆ្អឹង កាដុងអើយកាដុង” ក្នុងពេលនោះក៏មានហ្វេនគាំទ្ររបស់គាត់ក៏បានបញ្ចេញមតិដូចគ្នាដែរថា សូមបងស្រីថែសុខភាពផង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.