Connect with us

កញ្ញា រចនា រ៉ាវាឌី គ្រងឈុតបូរាណរបស់ជាតិចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” នៅប្រទេសវៀតណាម

គ្រាន់មើលមួយភ្លែតមិនដឹងនោះទេ បើមើលយូបានដឹងថាគាត់ពិតស្រស់ស្អាត

ភ្នំពេញ៖ ប៉ុន្មានឆ្នាំនេះប្រិយមិត្តប្រាកដជាបានឃើញនៅតារាសម្តែងខ្មែរជាច្រើនរូប តែងតែនាំគ្នាគ្រងឈុតបូរាណ ឈុតប្រពៃណី របស់ជាតិខ្មែរ យកទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឱ្យប្រទេសជាច្រើនលើពិភពលោក បានស្គាល់ពីសម្លៀកបំពាក់របស់ខ្មែរនាជំនាន់សម័យបូរាណ ថាកម្ពុជាមានអ្វីខ្លះដែលប្រទេសទាំងនោះមិនដែលធ្លាប់ឃើញ។

ស្រាប់តែថ្មីៗនេះមានតារាសម្តែងរូបស្រស់សោភា សម្បុរស្រអែមខ្មែរអង្គរម្នាក់ទៀតហើយ កញ្ញា រចនា រ៉ាវាឌី បានយកនៅឈុតបូរាណ នៅពីសក់មានដាក់ជារូបប្រាសាទអង្គរ អមជាមួយទង់ជាតិប្រទេសកម្ពុជា ពិតជាស្រស់ស្អាត ដើម្បីបង្ហាញនៅក្នុងកម្មវិធី “រាត្រីកម្ពុជា” នៅប្រទេសវៀតណាម ដែលមានការរៀបចំដោយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីចងមេត្រីភាពជាមិត្តនឹងគ្នា ក្នុងការផ្សព្វផ្សាយទេសចរណ៍ វប្បធម៌សិល្បៈ នៃប្រទេសទាំងពីរ។

កញ្ញា រចនា រ៉ាវាឌី បានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងពេលប៉ុន្មានម៉ោងមុននេះនៅលើបណ្តាញសង្គម Instargram នៅពេលកញ្ញាតុបតែងបែបនេះមើលទៅពិតជាស្រស់ស្អាត សាកសមជានារីទន់ភ្លន់ នាសម័យដើម បានធ្វើឱ្យមហាជនរាប់មុឺននាក់ស្ងើចសរសើរពីសម្រស់របស់កញ្ញាគ្រប់ៗគ្នា៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.