Connect with us

អ្នកណាមិនលួច មកលួច នាយ តាក់ស៊ី ដឹងថាគាត់កំពុងតែខ្វះខ្វាតឬទេ លោកចោរ

ទុក្ខជាន់ទុក្ខមែន គួរតែស្រោចទឹកចេញម្តងហើយ

ភ្នំពេញ៖ លើកនេះមិនលេងសើចនោះទេ គួរតែស្រោចទឹកចេញម្តងហើយ នាយ តាក់ស៊ី ដើម្បីលើករាសី ព្រោះទុក្ខជាន់ទុក្ខមែនរហូត កំពុងតែជួបផលវិបាកខ្វះខាតថវិកាផង បែរជាមកត្រូវចោរលូកហោប៉ៅយកកាបូបលុយបាត់អស់ សូម្បីតែលុយដែលទុកសម្រាប់ជូនអ្នកម្តាយធ្វើបុណ្យថ្ងៃភ្ជុំបិណ្ឌក៏ត្រូវបាត់អស់ទៀត ហេតុអ្វីមកជួបរឿងស៊យបែបនេះ។

តារាកំប្លែង នាយ តាក់ស៊ី ដែលប្រិយមិត្តបានស្គាល់រូបគាត់មកហើយ គាត់ជាតារាកំប្លែងម្នាក់តែងតែធ្វើឱ្យមហាជនជាច្រើនផ្ទុះសំណើច ខណៈពេលនេះគាត់កំពុងតែជួបទុក្ខដោយត្រូវបានចោរលូកយកកាបូបលុយអស់ទៀត។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយ ក្រូច បានសរសេររៀបរាប់ថា “អាណិតណាស់ចោរអើយចោរខ្វះមនុស្សលួចណាស់មែនទេបានជាមកលូកហោប៉ៅនាយតាក់ស៊ី យកលុយដែលគេអោយគាត់អស់រលីង ថាទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅម្ដុំវត្តសំរោងអណ្ដែត មកវិញប្រាប់ខ្ញុំទាំងត្រេអរថាមន្ត្រីដែលធ្វើអត្តសញ្ញាណប័ណ្ឌលោកជួយសម្រួលអោយច្រើនណាស់មួយសន្ទុះក្រោយមកទឹកភ្នែកគាត់ស្រក់មកដោយអត់ដឹងខ្លួនហើយប្រាប់ខ្ញុំថាលុយទុកធ្វើបុណ្យអោយម្ដាយនឹងលោកយាយក្នុងរដូវបុណ្យភ្ជុំត្រូវបានគេលួចយកអស់ហើយដោយសាខោខ្លីដែលស្លៀកនេះចោរអើយល្មមឈប់ទៅថាគេកើតទុក្ខប៉ុណ្ណាសូមបងប្អូនជួយ Share ផងអោយចោរនោះឈប់លួចទៀតដើប្បីសន្សំបុណ្យសូមអគុណ”។

ពិតជាវេទនាទៀតហើយលើកនេះ នាយ តាក់ស៊ី ស្រក់ទឹកភ្នែកទាំងអួលដើមករ និយាយអ្វីក៏មិនចេញ លោកពិតជាមិនចេះមើលមែន តើគាត់មានលុយឯណា សូម្បីតែផ្ទះគាត់រស់នៅដោយសារគេ បាយទឹកដោយសារគេ ចេះតែមកធ្វើអ៊ីចឹងដាក់គាត់បានដែរ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.