Connect with us

ទីបំផុត Yaya ព្រមឆ្លើយសំនួរអ្នកគាំទ្រថាពេលណាមានដំណឹងល្អហើយ

Yaya ដាច់ចិត្តស្រាយចម្ងល់អ្នកគាំទ្រហើយ

ថៃ៖ Yaya Urasaya និង Nadech Kugimiya ដែលគ្រប់គ្នាបានស្គាល់ហើយពីគូស្នេហ៍វ័យក្មេង និង ជាដៃគូសម្តែងយ៉ាងសាកសមប្រចាំប្រទេសថៃ ថែមទាំងមានការដឹងឮពីចាស់ទុំទាំងសងខាង និង ធ្លាប់មានដំណើរកម្សាន្ត ក៏ដូចជារាប់អានគ្នាយ៉ាងស្និទ្ធស្នាលដូចគ្រួសារតែមួយទៅហើយនោះ ថ្មីៗនេះ Yaya ក៏មានដំណើរកម្សាន្តទៅប្រទេសមីយ៉ាន់ម៉ាឥតព្រាងទុកជាមួយនឹងគ្រួសារ ប៉ុន្តែដោយសារតែ Nadech មានការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីមួយបន្ទាន់ទើបដំណើរកម្សាន្តលើកនេះមានតែ Yaya និង គ្រួសារប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានសួរនាងថាពេលណាទើបមានដំណឹងល្អដូចតារាដ៏ទៃ Yaya ក៏បានឆ្លើយថា “ពេលនេះ ខ្ញុំមិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់នៅឡើយ”។ ចម្លើយរបស់ Yaya ពេលនេះបានបង្ហាញច្បាស់ហើយថា អ្នកទាំងពីរមិនទាន់មានគម្រោងនឹងសាងគ្រួសារនោះទេ អាចនិយាយបានថា នៅបន្តស្វែងយល់ពីគ្នាឱ្យកាន់តែច្បាស់ជាងនេះ និង ពេលវេលាផ្តោតលើការងារឱ្យបានច្រើន៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.