Connect with us

ម្សិលមិញមានតារារូបណាខ្លះ ដែលចូលរួមទស្សនាផ្ទាល់ការប្រកួតបាល់ទាត់វគ្គជម្រុះ World Cup ជុំទី២

ទោះជារវល់ប៉ុណ្ណាក៏នៅតែឆ្លៀតមកទស្សនាដោយផ្ទាល់ទៀត ពិតជារំភើបណាស់

ភ្នំពេញ៖ កាលពីម្សិលមិញជាព្រឹតិ្តការណ៍មួយដ៏ធំនៃការប្រកួតបាល់ទាល់ពិភពលោក World Cup Qatar ២០២២ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងវគ្គជម្រុះជុំទី២ “ពូលC” ដោយបើកទ្វារស្វាគមន៍ ប្រទេសបារ៉ែន ចំពោះចំនួនមនុស្សដែលបានចូលទស្សនាផ្ទាល់ជាងប្រាំមុឺននាក់។

ក្នុងព្រឹត្តិការណ៍វគ្គជម្រុះ World Cup ដែលប្រព្រឹត្តិទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក យើងក៏សង្កេតឃើញវត្តមានតារាសម្តែង២ដួងគឺ៖ កញ្ញា ថន លក្ខិណា, កញ្ញា សាឡាត់ ស្រីឡាង គាត់បានបង្ហោះនៅរូបថតនៃការចូលទៅទស្សនាក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះ World Cup ជុំទី២ ដោយផ្ទាល់ ហើយបានសម្តែងនៅការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករកម្ពុជា ទោះជាគាត់មានភារកិច្ចជាប់រវល់យ៉ាងណាក៏ដោយ នៅតែឆ្លៀតមកទស្សនាដោយផ្ទាល់ ចង់បង្ហាញពីក្តីស្រឡាញ់របស់គាត់។

សាឡាត់ ស្រីឡាង

ក្រុមជម្រើសជាតិកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ទោះជាយើងចាញ់គេក្នុងលទ្ធផល ១គ្រាប់ ក៏ដោយ ប៉ុន្តែអារម្មណ៍របស់អ្នកគាំទ្រហាក់បីដូចជាសប្បាយចិត្ត ពេញចិត្តជាមួយទម្រង់លេងរបស់កីឡាករកម្ពុជា ព្រោះក្រុមជម្រើសជាតិកម្ពុជាយើងគាត់ធ្វើបានល្អណាស់ នេះបានបង្ហាញថាវិស័យកីឡាបាល់ទាត់កម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំទូទៅពីគ្រូបង្វឹក លោក ហុងដា។

ថន លក្ខិណា

ចំពោះកញ្ញា ថន លក្ខិណា គាត់មានអារម្មណ៍មួយបានបញ្ជាក់ថា គាត់ពិតជារំភើបណាស់ដោយបានឃើញប្អូនៗគាត់ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទោះជាយើងចាញ់គេក៏ដោយតែយើងអាចកែប្រែប្រវត្តិសាស្ត្របាន ដោយមិនឱ្យចាញ់គេច្រើនដូចពីមុននោះទេ ហើយកម្ពុជាក៏មានឱកាសជាច្រើនផងដែរ តែយើងគ្មានសំណាង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.