Connect with us

Mkhitaryan និយាយថា ភាពមិនសប្បាយចិត្ត បានធ្វើឱ្យគាត់ចាកចេញពី Arsenal

Mkhitaryan និយាយថា ភាពមិនសប្បាយចិត្ត បានធ្វើឱ្យគាត់ចាកចេញពី Arsenal

អ៊ីតាលី៖ Henrikh Mkhitaryan និយាយថា គាត់ត្រូវចាកចេញពី Arsenal ដើម្បីទទួលបានភាពរីករាយក្នុងការលេងបាល់ទាត់ម្តងទៀត ខណៈដែលបានចូលរួមជាមួយក្រុម Roma ក្នុងការខ្ចីជើងនៅរដូវក្តៅ។

គាត់បានចូលរួមជាមួយក្រុមកាំភ្លើងធំពីក្លិបបិសាចក្រហម Manchester United កាលពីឆ្នាំ ២០១៨ ហើយរកបានតែ ៨ គ្រាប់ប៉ុណ្ណោះក្នុង ៣៩ប្រកួតក្នុងអំឡុងពេលគាត់នៅភាគខាងជើងទីក្រុងឡុង។ កីឡាករអាមេនីដែលរកបាន ២គ្រាប់ក្នុងជ័យជម្នះការប្រកួតជម្រុះពានអ៊ឺរ៉ុបមានអារម្មណ៍ថា គាត់ត្រូវចាកចេញពីអង់គ្លេសដើម្បីស្វែងរកកន្លែងដែលអាចលេងបានជាទៀងទាត់។

គាត់បាននិយាយថា៖ «ខ្ញុំត្រូវតែរីករាយក្នុងការលេងបាល់ទាត់ មិនថាទីកន្លែងណា តែនៅអង់គ្លេសខ្ញុំលែងមានអារម្មណ៍សប្បាយរីករាយទៀតហើយ។ ខ្ញុំទទួលបានការហៅពីភ្នាក់ងារ ហើយខ្ញុំចង់មក ព្រោះជាឱកាសដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំបានពិភាក្សាជាមួយភ្នាក់ងារពីរឿងលុយឡើយ។ នេះប្រហែលជាខ្ញុំមិនសមនឹងបាល់ទាត់អង់គ្លេស ដូច្នេះខ្ញុំគិតថា ការផ្លាស់ប្តូរមួយគឺល្អ»។

បញ្ជាក់ផងដែរថា ខ្សែបម្រើស្លាបរូបនេះបានចុះហត្ថលេខាជាមួយក្លិបបិសាចក្រហម Manchester United ពីក្លិប Borussia Dortmund មុនពេលចូលរួមជាមួយក្រុម Arsenal ក្នុងកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Alexis Sanchez ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.