Connect with us

ថៃ រកឃើញកម្ទេចល្អិតៗនៃប្លាស្ទិក ក្នុងពោះត្រី

ចប់ហើយ ទទួលទានត្រីសមុទ្ររាល់ថ្ងៃផង

ថៃ៖ ថ្មីៗនេះ អ្នកស្រាវជ្រាវ នៅខេត្តត្រាំង ប្រទេសថៃ បានរកឃើញកម្ទេចភាគល្អិតនៃថង់ប្លាស្ទិកនៅក្នុងពោះត្រី ដែលគេបាននេសាទនៅឆ្នេរ Hat Chao Mai ក្នុងការសិក្សាទៅលើសាច់ត្រី និងសត្វដែលមានសំបក។

ក្រុមអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលប្រតិបត្តិការឧទ្យានជាតិសមុទ្រ នៃខេត្តត្រាំង បានអះអាងថា ពួកគេបានយកសំណាកគំរូ ត្រីស្បៃកា ពីប្រជានេសាទថៃ ដើម្បីយកមកពិសោធន៍ពោះត្រី។ ជាលទ្ធផល ជាមធ្យមក្នុងត្រីមួយ ពួកគេ រកឃើញភាគល្អិតនៃថង់ប្លាស្ទិក ចំនួន ៧៨ បំណែក ដែលមានប្រវែង ពី ១ ទៅ ៥ មីល្លឺម៉ែត្រ។

លោកស្រី Saowalak Khaosaeng មន្ត្រីក្រុមស្រាវជ្រាវម្នាក់ បានប្រាប់ថា ចរន្តទឹក និងធាតុអំបិល ក្នុងទឹកសមុទ្រ បានធ្វើឱ្យសំណល់ប្លាស្ទិក ដាច់ជាបំណែកៗ ហើយត្រីស្បៃកា បានស៊ី បំណែកប្លាស្ទិកទាំងនោះ ព្រោះពួកវា ស្មានតែជាចំណី។ លោកស្រីបន្តថា បំណែកប្លាស្ទិកតូចៗ មិនមែនត្រូវបានរកឃើញតែក្នុងត្រីស្បៃកា នោះទេ៕

 

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.