Connect with us

ផ្សែងពុលខ្លាំង ម៉ាឡេស៊ី បិទសាលារៀន៤០០ និងបញ្ជូនម៉ាស៥០ម៉ឺន ឲ្យពលរដ្ឋ

ផ្សែងពុលខ្លាំង ម៉ាឡេស៊ី បិទសាលារៀន៤០០ និងបញ្ជូនម៉ាស៥០ម៉ឺន ឲ្យពលរដ្ឋ

ដើមឆ្នាំនេះ ផ្សែងពុលគ្របដណ្ដប់លើដែនអាកាសថៃ ធ្វើឲ្យអាជ្ញាធរឈឺក្បាលមិនស្ទើរ ពេលនេះ រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី ឯណេះវិញ ក៏កំពុងរងការគ្របដណ្តប់ដោយផ្សែងពុល ដែលសាយភាយមកពីការឆេះព្រៃ នៅកោះសូម៉ាត្រា របស់ឥណ្ឌូណេស៊ី។

ក្រោយការសាយភាយ ភ្លាមៗអាជ្ញាធរម៉ាឡេស៊ី ម្សិលមិញសម្រេចបិទសាលារៀន ចំនួន ៤០៩ កន្លែង និងបញ្ជូនម៉ាស ៥០ម៉ឺន ទៅឲ្យពលរដ្ឋនៅរដ្ឋ Sarawak។ ស្រុកមួយក្នុងរដ្ឋនេះ ត្រូវអាជ្ញាធរអះអាងថា មានកម្រិតខ្យល់ពុល ដល់ ២០១ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព។
ចំណែកអាជ្ញាធរសិង្ហបុរី ក៏បានប្រកាសដែរថា ស្ថានភាពផ្សែង អាចឈានដល់កម្រិតគ្រោះថ្នាក់ ក្នុងរយៈពេល ២៤ ម៉ោងទៀត បើសិនខ្យល់បន្តបោកបក់ផ្សែងពីប្រទេសឥណ្ឌូណេស៊ី បន្ថែមទៀត។ អាជ្ញាធរក៏ណែនាំឲ្យអ្នកមានបញ្ហាមិនស្រួលខ្លួន ទៅទទួលការព្យាបាលផងដែរ។
ពាក់ព័ន្ធនឹងការកើនឡើងផ្សែងពុលនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានបដិសេធព័ត៌មាន ដែលថា ផ្សែងពុល សាយភាយចេញពីការឆេះព្រៃ នៅកោះសូម៉ាត្រា។ អាជ្ញាធរឥណ្ឌូណេស៊ី បញ្ជាក់ថា ក្នុងតំបន់ មានតំបន់ក្តៅ (Hotspots) ប្រមាណ ២.៥០០ ទីតាំង ដោយតំបន់ទាំងនោះ មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៉ាពួញូហ្គីណេ វៀតណាម ទីម័រ និងថៃ៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.