Connect with us

មិនត្រឹមបន្សល់នូវសំណល់ម្ហូបអាហាររលួយពេញផ្ទះជួលទេ ថែមទាំងបន្សល់លាមកពេញនឹងទៀត

ជួលផ្ទះឱ្យគេឡើង៥ឆ្នាំ ចុងក្រោយស្ទើរក្អួតឈាម

សង្គម៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារស្ត្រីម្នាក់ជាមួយកូន៤នាក់បានជួលផ្ទះនៅរហូតដល់ទៅ៥ឆ្នាំ ប៉ុន្តែមុនចាកចេញនាងបានបន្សល់ទុកនៅកាកសំណល់ពេញផ្ទះ និង ចាកចេញទាំងមិនបានប្រគល់សោរឱ្យម្ចាស់ផ្ទះ។ផ្ទះជួលក្នុងតម្លៃ ៧៣០ ដុល្លាត្រូវបានបំផ្លាញយ៉ាងចាស់ដៃរហូតធ្វើឱ្យ Miah ដែលជាម្ចាស់ផ្ទះជួលក្អួតនៅពេលឃើញផ្ទះរបស់ខ្លួនពោរពេញទៅដោយសម្រាមឡើងគ ព្រមជាមួយនឹងលាមកមនុស្សផងដែរ។

លោកបានបញ្ជាក់ថា បញ្ហានេះបានកើតឡើងតាំងពីឆ្នាំមុនដោយសារនាងមិនដែលបើកបង្អួច ឬ វាំងននឡើយ ម៉្យាងទៀតថែមទាំងមិនដែលឃើញយកសម្រាមចេញមកបោះចោលទៀត ដោយមានការសង្ស័យលោកក៏សុំនាងចូលក្នុងផ្ទះប៉ុន្តែត្រូវបាននាងបដិសេដដោយតែងតែប្រើពាក្យថានាងមានការរវល់ត្រូវចេញក្រៅ។

ទីបំផុតនៅចុងខែសីហា នាងបានប្រាប់ Miah ថានាងបានរើចេញហើយ ប៉ុន្តែនាងមិនបានប្រគល់សោរផ្ទះឱ្យលោកវិញឡើយ ទោះបីជាលោកព្យាយាមទាក់ទងទៅនាងយ៉ាងណាក៏នាងមិនទទួលទូរស័ព្ទរបស់លោកដែរ។ ដោយការបំផ្លិចបំផ្លាញតាំងពីជញ្ជាំងផ្ទះ និង អ្វីៗគ្រប់បែបយ៉ាងទៅហើយ Miah បានចំណាយប្រាក់អស់ ២៥០០ ដុល្លារក្នុងការជួសជុលឡើងវិញ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

 

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.