Connect with us

CBS ទទួលសិទ្ធិផ្ដាច់មុខផ្សាយបន្តផ្ទាល់ លីគកំពូលអេស្ប៉ាញ La Liga

CBS ទទួលសិទ្ធិផ្ដាច់មុខផ្សាយបន្តផ្ទាល់ លីគកំពូលអេស្ប៉ាញ La Liga

ភ្នំពេញ៖ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) បានទទួលសិទ្ធិផ្ដាច់មុខ ក្នុងការផ្សាយបន្តផ្ទាល់លីគកំពូលអេស្ប៉ាញ ក្របខណ្ឌ La Liga នៅលើស្ថានីយទូរទស្សន៍ CTN, MYTV និង CNC សម្រាប់រដូវកាល ២០១៩-២០២០។

ប្រិយមិត្តកម្ពុជា ច្បាស់ជាកំពុងទន្ទឹងរង់ចាំនូវដំណឹងដ៏ពិសេសនេះ ដែលស្ថានីយទូរទស្សន៍ CTN, MYTV និង CNC បាននាំមកនូវទស្សនីយភាពនៃការប្រកួតលីគកំពូលអេស្ប៉ាញ ដែលត្រូវបានចាត់ទុកជាលីគបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយ នៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ក្របខណ្ឌ La Liga ក៏មានក្លិបធំៗ ដែលប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដូចជា Barcelona, Real Madrid, Atletico Madrid ជាដើម។

La Liga ប្រមូលផ្ដុំដោយក្រុមខ្លាំងៗ ចំនួន ២០ ដែលមានអ្នកគាំទ្រទៅទស្សនាផ្ទាល់ ចន្លោះពី ២៦៩៨៣ នាក់ ទៅដល់ ៩៣២៦៥នាក់ ក្នុងការប្រកួតនីមួយៗ កាលពីរដូវកាល២០១៨-២០១៩។ នេះជាតួលេខច្រើនលំដាប់ទី២ នៅលើពិភពលោក សម្រាប់លីគបាល់ទាត់អាជីព។

ការប្រកួត នឹងចាប់ផ្ដើមពីខែសីហា ឆ្នាំ២០១៩ និងបញ្ចប់បិទរដូវកាល នៅខែឧសភា ឆ្នាំ២០១៩។ ចំពោះកាលវិភាគប្រកួតលម្អិត សូមចូលទៅកាន់វេបសាយ៖ www.cbssport.com.kh ឬ Facebook Page របស់ឈ្មោះ CBS Sport ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.