Connect with us

Jack Ma ស្រក់ទឹកភ្នែក ពេលកំពុងសម្តែងលើឆាក ក្នុងកម្មវិធីជប់លៀងលោកលាលែងពីតំណែងប្រធាន Alibaba(មានវីដេអូ)

ខំសាងតាំងពីបាតដៃទទេររយៈពេល២០ឆ្នាំ តែលោកសុខចិត្តលាលែងតំណែងប្រធាន ដើម្បីធ្វើជាដៃគូសហការវិញ(មានវីដេអូ)

ប្រទេសចិន៖ មហាសេដ្ឋី Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ទើបតែលាលែងពីតំណែងជាប្រធានគ្រប់គ្រងប្រព័ន្ធលក់ទំនិញអនឡាញយក្ស Alibaba កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលលោក បានកសាងឡើងអស់រយៈ២០ឆ្នាំមកហើយ។ ក្រៅពីប្រកាស និងបានទៅក្រុមហ៊ុន ដើម្បីលាមិត្តរួមការងារហើយ លោក ក៏បានរៀបចំកម្មវិធីដ៏ធំមួយផងដែរ ដោយលោក បានតែងខ្លួនជាតារាចម្រៀងរ៉ុក ដើម្បីឡើងសម្តែងនៅលើឆាកផ្ទាល់ជាមួយហ្គីតាមួយដើមនៅក្នុងដៃ។

កំឡុងពេល៤ម៉ោងនៃកម្មវិធីដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ Jack Ma ក៏បានស្រក់ទឹកភ្នែក នៅពេលដែលលោក កំពុងសម្តែងនៅលើឆាក ហើយលោក ក៏បាននិយាយថា៖ “ ផុតយប់នេះទៅ ខ្ញុំនឹងចាប់ផ្តើមជីវិតសាជាថ្មី ខ្ញុំជឿថា ពិភពលោកនេះ គឺល្អ និងមានឱកាសជាច្រើន ហើយខ្ញុំពិតជាមានអារម្មណ៍រំភើប”។

គួរបញ្ជាក់ថា ក្រុមហ៊ុន Alibaba មានបុគ្គលិកចំនួនប្រហែល ១សែននាក់ ដែលបានលក់ទំនិញជូនដល់អតិថិជនចំនួនជាង ១ពាន់លាននាក់ នៅលើពិភពលោក ក្នុងរយៈពេល៥ឆ្នាំ បើគិតជាចំណូលវិញ គឺជាង ១៤ ទ្រីលានដុល្លារ។ បើទោះជាលោក បានលាលែងពីតំណែងជាប្រធានក៏ដោយ ក៏លោកនៅតែធ្វើជាដៃគូសហការដដែល ហើយបំណងបន្តទៀត គឺលោកចង់ចំណាយពេលវេលាជាមួយនឹងវិស័យអប់រំ និង ការងារសប្បុរសធម៌ ដែលជាក្តីស្រមៃរបស់លោកជាយូរយារណាស់មកហើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.