Connect with us

បាន មុន្នីល័ក្ខ វិលចូលផលិតកម្ម “ថោន” ក្រោយពេលដែល…

ពេលនេះ បាន មុន្នីល័ក្ខ កាន់តែកក់ក្តៅហើយជាមួយទ្រនំថ្មី

ភ្នំពេញ៖ ឆ្នាំថ្មី អ្វីក៏ថ្មី តារាចម្រៀង Cover Song កញ្ញា បាន មុន្នីល័ក្ខ កាន់តែជោគជ័យ ក្រោយពេលដែល តារាចម្រៀងម្នាក់នេះ បានរកទ្រនំថ្មីរបស់ខ្លួនឃើញ ស្របពេលខ្លួន ជួបនូវឧបសគ្គជាច្រើន ក្នុងវិថីសិល្បៈមួយនេះ។

កញ្ញា បាន មុន្នីល័ក្ខ ជាតារាចម្រៀងដែលចូលចិត្តច្រៀងតែបទលំនាំពីដើម។ បទចម្រៀងដែលកញ្ញា Cover Song ដោយស្នាដៃខ្លួនឯង មានការគាំទ្រជាច្រើនផងដែរ។ កញ្ញា បាន មុន្នីល័ក្ខ បានបញ្ជាក់ប្រាប់ថា៖ “ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំ បានឈានជើងចូលផលិតកម្ម “ថោន” ហើយ សូមរីករាយទស្សនាបទដំបូងរបស់នាងខ្ញុំដូចតទៅ”។

គ្រាន់តែកញ្ញា បាន មុន្នីល័ក្ខ វិលចូលផលិតកម្ម “ថោន” ភ្លាម កញ្ញាបានចេញបទថ្មី ដែលបទចម្រៀងនោះ មានចំណងជើងថា “នឹកនា” ស្តាប់ហើយពិតជារណ្តំដួងចិត្តមិត្តអ្នកស្តាប់ ពេញក្រអៅបេះដូងតែម្តង។ បទចម្រៀង “នឹកនា” ទទួលបានការគាំទ្រពីមហាជនជាច្រើន ហើយបានបញ្ចេញ Comment នៅហ្វេសប៊ុករបស់កញ្ញា បាន មុន្នីល័ក្ខ ដូច្នេះថា៖ “ពេញចិត្តណាស់មួយបទនេះ ពិរោះដល់ហើយបងសម្លាញ់”។

សូមជម្រាបថា ក្នុងឆ្នាំ២០១៩ នេះ ផលិតកម្ម “ថោន” បានទាញយកតារាចម្រៀងវ័យក្មេងស្រស់សោភា ចំនួន៣រូប មកចូលផលិតកម្មរបស់ខ្លួន ក្នុងនោះមាន កញ្ញា បេប៊ី, កញ្ញា បាន មុន្នីល័ក្ខ, កញ្ញា សុវត្ថឌី ធារីកា ដែលសុទ្ធតែជាតារាចម្រៀងដែលមានទឹកដមសំឡេងយ៉ាងក្រអួន ហើយក៏ជាតារាចម្រៀង ដែលទទួលបានការពេញនិយមពីមហាជនជាច្រើនផងដែរ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.