Connect with us

ឆ្នាំនេះ មិនត្រឹមតែផ្សាយបន្តផ្ទាល់ពី La Liga នោះទេ តែ CBS ក៏នឹងផ្សាយបន្តផ្ទាល់ English Premier League រដូវកាល 2019-2020 ផងដែរ

ឆ្នាំនេះ មិនត្រឹមតែផ្សាយបន្តផ្ទាល់ពី La Liga នោះទេ តែ CBS ក៏នឹងផ្សាយបន្តផ្ទាល់ English Premier League រដូវកាល 2019-2020 ផងដែរ

ភ្នំពេញ ៖ ក្រុមហ៊ុន Cambodian Broadcasting Service ដែលរួមមានស្ថានីយទូរទស្សន៍ CTN, MyTV និង CNC នៅថ្ងៃនេះ បានទទួលសិទ្ធិជាផ្លូវការ ក្នុងការផ្សាយបន្តផ្ទាល់នូវការប្រកួតបាល់ទាត់ English Premer League រដូវកាល 2019-2020 ។

ការទទួលបានសិទ្ធិជាផ្លូវការនេះ នឹងអនុញ្ញាតឱ្យស្ថានីយទូរទស្សន៍ CTN, MyTV និង CNC រួមទាំងប្រព័ន្ធឌីជីថលរបស់ខ្លួន អាចធ្វើការផ្សាយបន្តផ្ទាល់នូវរាល់ការប្រកួតបាល់ទាត់ English Premier League សម្រាប់ទូរទស្សនិកជនកម្ពុជា បានតាមដានទស្សនា ចាប់ពីសប្តាហ៍នេះតទៅ ។
ក្រុមហ៊ុន Cambodian Broadcasting Service គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែនាំមកនូវការផ្សាយផ្ទាល់នូវព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ក្រុមហ៊ុន តែងតែងទទួលបាននូវសិទ្ធិផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ English Premier League ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
ក្រៅពីបទពិសោធន៍ក្នុងការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ English Premer League, ក្រុមហ៊ុន Cambodian Broadcasting Service ក៏ធ្លាប់ទទួលបានសិទ្ធិ និងបទពិសោធន៍ក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក(World Cup), ការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុប (Euro) និងពេលថ្មីៗនេះ គឺការប្រកួតបាល់ទាត់ពានរង្វាន់ Copa America 2019 ផងដែរ ។
សម្រាប់ឆ្នាំនេះ ក្រៅពី English Premier League ក្រុមហ៊ុន Cambodian Broadcasting Service ក៏ទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយបន្តផ្ទាល់លីគកំពូលអេស្ប៉ាញ ក្របខណ្ឌ La Liga នៅលើស្ថានីយទូរទស្សន៍ CTN, MYTV និង CNC សម្រាប់រដូវកាល ២០១៩-២០២០ ។
ក្រុមហ៊ុន Cambodian Broadcasting Service នៅតែបន្តប្តេជ្ញាចិត្តខ្ព ស់ក្នុងការនាំមកនូវការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិសំខាន់ៗបន្ថែមទៀត ដើម្បីធ្វើការផ្សាយជូនទស្សនិកជនកម្ពុជា បានតាមដានទស្សនា ជាមួយនឹងអ្នកអត្ថាធិប្បាយកីឡារដ៏មានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំរបស់យើង ។
ក្រុមហ៊ុន Cambodian Broadcasting Service ក៏សូមធ្វើការក្រើនរំលឹកផងដែរថា តាមរយៈការទទួលបានសិទ្ធិផ្តាច់មុខនៅកម្ពុជារបស់ CBS នេះ មានន័យថា ស្ថានីយទូរទស្សន៍ខ្សែកាប បណ្តាញទំនាក់ទំនងសង្គម Facebook និង Youtube Channel ផ្សេងទៀត មិនអាចធ្វើការផ្សាយបន្តផ្ទាល់ពីការប្រកួត បាល់ទាត់ English Premier League នេះបានទេ ។ ក្នុងករណី រកឃើញថា មានការលួចផ្សាយបន្តផ្ទាល់ ដោយរំលោភលើសិទ្ធិផ្តាច់មុខនេះ CBS នឹងដាក់ពាក្យបណ្តឹងទៅតាមនីតិវិធីច្បាប់ជាធរមាន ។
សូមទស្សនិកជន កុំភ្លេចតាមដានទស្សនា និងគំាទ្រ ការផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ English Premier League រដូវកាល 2019-2020 តាមរយៈកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC រួមទាំងប្រព័ន្ធឌីជីថល ៕

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.