Connect with us

Meghan Markle បើកដំណើរការម៉ូតសម្លៀកបំពាក់សប្បុរសធម៌ ក្រោយសម្រាលព្រះរាជបុត្ររួច

មិនត្រឹមតែមានឋានៈខ្ពង់ខ្ពស់ តែព្រះនាង នៅមានចិត្តសប្បុរសទៀត

អង់គ្លេស៖ ក្រោយសម្រាលព្រះរាជបុត្ររួច ពេលនេះ ព្រះនាង Meghan Markle ក៏បានវិលត្រឡប់ទៅធ្វើការវិញ កាលពីថ្ងៃទី១២ ខែកញ្ញា។ ប៉ុន្តែការងារនោះ មិនមែនជាតារាសម្តែងឡើយ តែព្រះនាង និងព្រះអង្គម្ចាស់ Harry បានបើកកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ថ្មីៗ ដោយថវិកា ដែលលក់បាន នឹងយកទៅធ្វើសប្បុរសធម៌គាំទ្រស្ត្រី ដែលមិនមានការងារធ្វើ។

ទោះបីជានាង បានចូលរួម ក្នុងកម្មវិធីសប្បុរសជាច្រើន ក្រោយសម្រាលព្រះរាជបុត្រតូចកាលពីខែឧសភាមកក្ដី ក៏នេះ គឺជាលើទីមួយ ដែលនាង បានបង្កើតកម្មវិធីផ្លូវការនេះឡើង ដោយមានការសហការជាមួយហាងអង់គ្លេស និង អ្នករចនាម៉ូតល្បីៗ ក្នុងកិច្ចការងារនេះផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.