Connect with us

នាយ ក្រូច កាន់តែធ្វើឱ្យទស្សនិកជនផ្ទុះសំណើច ជាមួយឈុតឆាកសម្តែងក្នុងរឿង “គ្មានថ្ងៃបញ្ចប់”

តិចច្រឡំថាគាត់ភេទទីបីចុះ គាត់ជាមនុស្សប្រុសពេញលក្ខណៈ

ភ្នំពេញ៖ តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN កំពុងតែធ្វើឱ្យទស្សនិកជនផ្ទុះសំណើចគ្រប់ឈុតឆាកសម្តែងដ៏កំប្លុកកំប្លែងរបស់គាត់ ជាមួយខ្សែភាពយន្តថ្មី នៅក្នុងរឿង “គ្មានថ្ងៃបញ្ចប់” ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ។

តារាកំប្លែង នាយ ក្រូច កំពុងឆក់យកដួងចិត្តមិត្តអ្នកទស្សនាជាច្រើននាក់ ពិសេសនៅពេលដែលគាត់ សម្ដែងលើឆាកប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ CTN និង MYTV។ ប៉ុន្តែអ្វីដែលប្លែកជានេះទៅទៀតនោះ គឺនាយ ក្រូច បានក្លាយខ្លួនជាតួអង្គអ្នកបម្រើភេទទីបី ដែលមានចរិតម្ញ៉ិកម្ញ៉ក់ មើលទៅចង់តែសើច គ្រប់ការសម្តែងរបស់គាត់ ហើយក៏មិនមែនជាលើកទីមួយនោះទេ ដែលគាត់សម្តែងជាភេទទីបីបែបនេះ។

នាយ ក្រូច ក៏បានបញ្ចេញអារម្មណ៍មួយថា សូម្បីតែរូបលោក ក៏ចង់តែអស់សំណើចនឹងខ្លួនឯងដែរ នៅពេលដែលឃើញចរិតរបស់គាត់ បែបម្ញ៉ិកម្ញ៉ក់កាច់រាងដូច្នេះ។ នាយ ក្រូច បន្តថា តែដើម្បីទស្សនិកជន លោកបានខិតខំសម្តែងឱ្យអស់ពីសមត្ថភាព។

ខ្សែភាពយន្តភាគរឿង “គ្មានថ្ងៃបញ្ចប់” នឹងត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.