Connect with us

ថ្ងៃខួបកំណើតរបស់ ឆាយ វីរៈយុទ្ធ ម្សិលមិញ មិនមានអ្វីធំដុំមែន ប៉ុន្តែ…

ថ្ងៃពិសេសរបស់គាត់តូចតាចមែន តែធ្វើឱ្យគាត់សប្បាយចិត្តជាងអ្វីៗទៅទៀត

ភ្នំពេញ៖ កាលពីម្សិលមិញ ជាថ្ងៃពិសេសសម្រាប់តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ ក្នុងមួយឆាកជីវិត ទោះជាមិនមានការរៀបចំធំដុំមែន តែគាត់បានបង្ហាញពីអារម្មណ៍ដ៏រីករាយសម្រាប់នំខួបកំណើតដែលភ្ញាក់ផ្អើលដល់រូបគាត់។

ការធ្វើឱ្យភ្ញាក់ផ្អើលនំខួបកំណើតនេះ ស្របពេលលោក ឆាយ វីរៈយុទ្ធ ក៏ជិតក្លាយជាឪពុករបស់គេ នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោក បានរៀបការជាមួយភរិយាអស់រយៈពេលមួយឆ្នាំមកហើយ។

សម្រាប់ថ្ងៃពិសេសរបស់លោក ឆាយ វីរៈយុទ្ធ កាលពីម្សិលមិញ ក៏មានការចូលរួមអបអរពីសំណាក់ហ្វេនជាច្រើននាក់ ដែលស្រឡាញ់ និងគាំទ្រចំពោះការចូលរួមអបអរនេះ ក៏មានការ Comment ជាច្រើនដែលជូនពរលោក សូមឱ្យសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច លុយចូលកាន់តែច្រើន។ ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ ក៏បានបង្ហោះសារសម្រាប់ការ Surprise នំខួបកំណើតដល់លោក ដោយនិយាយថា “អរគុណដល់នំខេក ១២-០៩-២០១៩ នេះជាការចែករំលែកបន្តិចបន្តួចក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ ជូនពរប្អូនៗសម្រេចរាល់បំណងប្រាថ្នា ពីបង ឆាយ វីរៈយុទ្ធ”៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.