Connect with us

Jay Chou ជួលយន្តហោះដ្រូន ដើម្បីសរសេរពាក្យ ”Never Surrender” បង្ហាញក្តីស្រលាញ់ខ្លួនចំពោះភរិយា

គូនេះ អីក៏ស្វីតម៉្លេះលោកអើយ!

ចិន៖ តារា ដែលមានទេពកោសល្យខាងវិស័យតន្ត្រី Jay Chou និងបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាបង្ហាញម៉ូត Con Lang កាលពីខែមករា ឆ្នាំ២០១៥ នោះ តែងតែបង្ហាញភាពផ្អែមល្ហែមដាក់គ្នានៅលើបណ្តាញ Instagramជានិច្ច។ ហើយថ្មីៗនេះ Jay Chou បានជួលយន្តហោះដ្រូន ដើម្បីសរសេរពាក្យ ”Never Surrender” ដើម្បីបង្ហាញទំហំនៃក្តីស្រលាញ់ចំពោះភរិយាទៀតផង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីចំណងស្នេហ៍របស់អ្នកទាំង២ជាខ្លាំង។

Jay Chou បានបង្អួតសម្រស់ភរិយាខ្លួនជារឿយៗ មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលដែល Con Lang ចេញក្រៅ ហើយមិនមានវត្តមានលោកទៅជាមួយម្តងៗ លោកតែងតែជួលអង្គរក្ស១០នាក់ ដើម្បីការពារសុវត្ថិភាពភរិយាខ្លួនថែមទៀត។

កាលពីខែឧសភាកន្លងទៅ Con Lang ត្រូវចូលរួមក្នុងកម្មវិធី Cannes Film Festival នៅប្រទេសបារាំង តារាចម្រៀង Jay Chou បានជូនដំណើរភរិយាខ្លួនដោយជិះឧទ្ធម្ភាគចក្រទៅចូលរួមកម្មវិធី និង ឈរមើលភរិយាខ្លួន ក្នុងចំណោមមនុស្សជាច្រើនដើរលើកម្រាលព្រំក្រហមទៀតផង។

គួររំឮកថា មុនរៀបអាពាហ៍ពិពាហ៍ជាមួយនឹង Jay Chou តារាបង្ហាញម៉ូត Con Lang គ្រាន់តែជាអ្នកដើរម៉ូតធម្មតាៗ ប៉ុន្តែបច្ចុប្បន្នក៏ជាតារាសម្តែងក្នុងរឿងចិន និង តារាហូលីវូដផងដែរ មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈទេ តែនាង តែងតែទទួលបានភាពកក់ក្តៅពីស្វាមីជាខ្លាំង ដោយគ្រប់កន្លែងដែលនាងទៅ គឺតែងមានវត្តមានស្វាមីកំដរទៅជាមួយស្ទើរគ្រប់ពេល៕

  

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Cambodian Broadcasting Service Co., Ltd.